ឯកឧត្តមបណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និង លោកជំទាវ លី ហុងញៀន បានដឹកនាំក្រុមការងារនាំ យកអំណោយចែកជូនដល់ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំការទិសទី១ប្រាសាទព្រះវិហារ និងកងឯភាពប្រចាំ ការ នៅមូលដ្ឋាន ភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

(ខេត្ត​ព្រះវិហារ)​: កាលពីរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តបណ្ឌិត តាំង សំណាង និង លោកជំទាវ បើ ហុងញៀន ព្រម ទាំងក្រុមការងារបាននាំយកអំណោយជូនដល់ ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ប្រចាំការទិសទី១ប្រាសាទព្រះវិហារ ជូនឯកឧត្តមឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តម សេនីយ៍ឯក ស្រី ឌឹក មេបញ្ជារងកងទ័ពជើងគោកនិងមេបញ្ជាការកងពលធំលេខ៣ ឈរជើងទិសទី១ ប្រាសាទព្រះវិហារ។ អំណោយទាំងអស់ដែលបានប្រគល់ជូនរួមមាន៖ អង្គរ ១ តោន វិទ្យុទាក់ទង ១៥ គ្រឿង មីជាតិ ២០ កេស ត្រីខ ២០ យូ ត្រី ងៀត ១០ គីឡូក្រាម សាច់ក្រក ១០ គីឡូក្រាម និងឡេបថប១គ្រឿងម៉ាកអេស៊ូសតម្លៃ ១៥០០ដុល្លារជូនឯកឧត្តមឧត្តម សេនីយ៍ទោ ឈឺន វណ្ណាផ្ទាល់សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ និងសរុបជាទឹកប្រាក់ចំនួន ៣០០០ដុល្លារ ។

ឯកឧត្តមបណ្ឌិត តាំង សំណាងបាន មានប្រសាសថា អំណោយប្រគល់ជូនទាំងអស់នេះបានមកពីសប្បុរសជនក្នុង ប្រទេស និងក្រៅប្រទេសព្រមទាំងក្រុមការងាររបស់ឯកឧត្តមផ្ទាល់បានចូលរួមជួយឧបត្ថម្ភជាថវិការតាមទឹកចិត្តដើម្បីជាការ ជួយលើកទឹកចិត្តដល់កងកម្លាំងឈរជើងនៅជួរមុខក្នុងការការពារ បូរណៈភាពទឹកដី ពីការឈ្លានពាន ពីបច្ចាមិត្ត និងរួម ចំណែកដល់កិច្ចការមនុស្សធម៌សម្រាប់សង្គមជាតិយើងក្នុងគ្រាមានអាសន្ន។

ក្រោយពេលទទួលអំណោយរួចឯកឧត្តមឧត្តមសេនីយ៍ទោ ឈឺន វណ្ណីបានអមដំណើរឯកឧត្តមបណ្ឌិត តាំង សំណាង និងក្រុមការងារឡើងទៅលើប្រាសាទដើម្បីសួរសុខទុក្ខបងប្អូនកងកម្លាំងខ្មែរយើងដែលឈរជើងនៅលើប្រាសាទ ព្រះវិហារនិងបានដើរទស្សនាជុំវិញប្រាងប្រាសាទដ៏អស្ចារ្យនិងអច្ឆារិយៈរបស់ដូនតាខ្មែរជំនាន់មុនដែលបានបន្សល់ទុកឲ្យកូន ចៅខ្មែរជំនាន់ក្រោយ។

ជាចុងក្រោយឯកឧត្តមឧត្តមសេនីយ៍ទោ ឈឺន វណ្ណី ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹកបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត តាំង សំណាង និងលោក ជំទាវ ព្រមទាំងក្រុម ការងារនិងសប្បុរសជនដែលបាននាំយកអំណោយជូនដល់កងពលធំអន្តរាគមន៍លេខ៣។នេះជាការរួមចំណែកក្នុងការ ការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏បានជូនពរអោយឯកឧត្តមបណ្ឌិត តាំង សំណាង និង លោក ជំទាវ ព្រមទាំងក្រុមការងារទាំងអស់ឲ្យទទួលបាននៅពុទ្ធពរជ័យទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀន ឃ្លាតឡើយ ។

 

ផ្សាយ​:ថ្ងៃទី​២៦ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

oplus_0

ព័ត៌មានដែលជាប់ទាក់ទង