ស្ត្រីខ្មែរ២នាក់ ដែលទាហានថៃ ឃាត់ខ្លួន ត្រូវបាន ដោះលែងវិញហើយ ក្រោមការសម្របសម្រួលរបស់ អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តស្រះកែវ.

(ខេត្ត​បន្ទាយ​មានជ័យ)​: ស្ត្រីខ្មែរ២នាក់ដែលទាហានថៃឃាត់ខ្លួន ឃាត់ខ្លួន កាលពី២ថ្ងៃមុននោះ នៅពេលនេះត្រូវបានដោះលែង វិញហើយនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ៖ ដោយមានការណែនាំជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អាជ្ញាធរ ពាក់ព័ន្ធ សហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំ ខេត្តស្រះកែរ បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីធ្វើការ ដោះស្រាយជាមួយភាគីថៃ រហូតពួកគេបានដោះលែង ស្ត្រីទាំង២នាក់ ត្រឡប់មកវិញនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

ស្ត្រីពិការភាពឈ្មោះ អោម វណ្ណារី អាយុ៤៥ឆ្នាំ និង លោកស្រី ធូ ឌីណា អាយុ៥០ឆ្នាំ ដែលអ្នកទាំង២នាក់ មានស្រុកកំណើតនៅបាត់ដំបង។

សូមបញ្ជាក់ថា ស្ត្រីខ្មែរទាំង២នាក់ ត្រូវទាហានថៃ ឃាត់ខ្លួន ពេលតវ៉ានៅច្រកព្រំដែនអន្តរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហាន ថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយ ថា ស្ត្រីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបាន ទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅ ច្រកទ្វារអន្តរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្តរ ជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេស កម្ពុជាវិញ ប៉ុន្តែត្រូវបានទាហានថៃ មិនបើកច្រកឲ្យ តាំងពីព្រឹករហូតដល់៧ជាងយប់៕

 

ផ្សាយ​:ថ្ងៃទី​២៧ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង