​ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​មីទ្ទីងរំឭកខួបទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥).

(ខេត្ត​ព្រះសីហនុ)​: នាព្រឹក​ថ្ងៃទី​២៨ ខែមិថុនា​ ឆ្នាំ២០២៥​ នេះ​ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​មីទ្ទីងរំឭកខួបទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

(២៨.០៦.១៩៥១-២៨.០៦.២០២៥)​ នៅសាខាមន្ទីរគណ:បក្សប្រជាជនកម្ពុជា​ក្រុងព្រះសីហនុ​ ស្ថិតនៅ​ភូមិ៣ សង្កាត់មួយក្រុងព្រះសីហនុ ដោយមានការអ​ញ្​ជេី​ញចូលរួម​ពីសំណាក់​ សមាជិកគណៈកម្មាធិការគណបក្សប្រជាជន​ខេត្ត/ក្រុង​ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មា-ធិការគណបក្សប្រជាជនខេត្ត/ក្រុង​ និងសមាជិក​ សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តយ៉ាងច្រេីនកុះករ។

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំ មាន គោលនយោបាយច្បាស់លាស់ ជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ និង ប្រជាជនកម្ពុជា។ គ្រប់ដំណាក់កាលលំបាក គណបក្សប្រជាជន កម្ពុជាតែងតែនៅជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងក្នុង អតីតកាលនិងបច្ចុប្បន្ន យើងបានរួមគ្នារំដោះសង្គ្រោះជីវិតប្រជា ពលចេញពីរបបវាលពិឃាត ប្រល័យពូជសាសន៍ ប៉ុល ពត, រួមគ្នា សង្គ្រោះជីវិតប្រជាពលរដ្ឋពីគ្រោះមហន្តរាយនៃជំងឺរាតត្បាតកូ វីដ-១៩ និងការរួបរួមគ្នាថែរក្សាសន្តិភាព អធិបតេយ្យភាព និង បូរណភាពរបស់កម្ពុជា។ គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្ត ការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ លើកស្ទួយកិត្យានុភាព កិត្តិយសជាតិកម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

បេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិកើតពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន បាននឹងកំពុងបន្តសកម្មភាព របស់ខ្លួនយ៉ាងសកម្មក្នុងការបម្រើជាតិ និងប្រជាជន គ្រប់ពេលវេលា គ្រប់កាលៈទេសៈ សំដៅធានាឱ្យបានការថែរក្សា សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការដាក់ចេញ គោលនយោបាយជាក់លាក់ក្នុងការនាំយកកម្ពុជា ឆ្ពោះទៅមុខ ជានិច្ច។

 

ផ្សាយ​:ថ្ងៃទី​២៨ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង