គណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញប្រកាសសាខាគណបក្ស (ភ.ព) ចំនួន០៤បន្ថែម និងបញ្ចូលសមាជិកថ្មី ចំនួន៥៧៧នាក់ (ដែលជាអតីតសកម្មជនមក ពីគណបក្សប្រឆាំង).

(ភ្នំពេញ): នៅវេលាម៉ោង១៤:៣០នាទី រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រកាស់សាខាគណបក្ស ចំនួន០៤បន្ថែម (រួមមាន÷ ភ.ព ៨, ភ.ព ២៣, ភ.ព ២៤ និង ភ.ព ២៥) និងពិធីប្រកាស បញ្ចូលសមាជិកថ្មី ចំនួន៥៧៧នាក់ (ដែលជា អតីតសកម្មជនមកពីគណបក្សប្រឆាំង) នៅ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានី ភ្នំពេញ។
* អំពីសាខាគណបក្ស (ភ.ព) ចំនួន០៤ ដែល ត្រូវបានប្រកាសបង្កើតថ្មី៖
១. សាខា ភ.ព ៨ ដឹកនាំដោយឯកឧត្តម សួន សេរីរដ្ឋា
២. សាខា ភ.ព ២៣ ដឹកនាំដោយលោក អ៊ុំ វីរៈរដ្ឋ
៣. សាខា ភ.ព ២៤ ដឹកនាំដោយលោក ដាង ប៊ុនហាក់
៤. សាខា ភ.ព ២៥ ដឹកនាំដោយលោក គឹម ចាន់ណារុន។
** អំពីសមាជិកថ្មី ចំនួន៥៧៧រូប ដែលត្រូវ បានប្រកាសបញ្ចូលនៅក្នុងថ្ងៃនេះ រួមមាន÷
១. សាខា ភ.ព ៨ មានចំនួន ១៣៧រូប
២. សាខា ភ.ព ១១ មានចំនួន ៣១រូប
៣. សាខា ភ.ព ១២ មានចំនួន ១២នាក់
៤. សាខា ភ.ព ១៣ មានចំនួន ១៦នាក់
៥. សាខា ភ.ព ១៤ មានចំនួន ៦៥នាក់
៦. សាខា ភ.ព ១៦ មានចំនួន ២២នាក់
៧. សាខា ភ.ព ១៨ មានចំនួន ១១៣នាក់
៨. សាខា ភ.ព ១៩ មានចំនួន ០៣នាក់
៩. សាខា ភ.ព ២១ មានចំនួន ០៩នាក់
១០. សាខា ភ.ព ២៣ មានចំនួន ៥២នាក់
១១. សាខា ភ.ព ២៤ មានចំនួន ៣៩នាក់
១២. សាខា ភ.ព ២៥ មានចំនួន ៧៨នាក់៕
ផ្សាយ:ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា (HarryVS)






