អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនដំណឹងដល់ សាធារណជនជាតិ និងអន្តរជាតិ បានជ្រាប ថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយក ដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការ ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារ តំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ ការអនុវត្តវិធានការនេះ នឹងបន្ត រហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែន អន្តរជាតិ នានា និងច្រកទ្វារតំបន់ទាំងអស់ ដែល ភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការ ជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែមិថុនា​ ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង