ឯកឧត្តម ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ​ បាន​អញ្ជើញ​ដឹកនាំមន្ត្រីទីបញ្ជាការចូលរួមពិធី បំពាក់ឋានន្តរសក្តិ ថ្នាក់វរនាវីទោ ជូនដល់សព​ លោកវរនាវីត្រី ចាន់ នាង​ នៅខេត្ត​កំពង់ស្ពឺ.​

(ខេត្ត​កំពង់ស្ពឺ)​: ព្រឹកថ្ងៃអង្គារ ទី០១ ខែកក្កដា​ ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទី មន្ត្រីទីបញ្ជាការជួរមុខ អញ្ជើញ ចូលរួមពិធី បំពាក់ឋានន្តរសក្តិ ថ្នាក់វរនាវីទោ ជូនសពវរនាវីត្រី ចាន់ នាង ជាកិច្ចមច្ឆាមរណៈ ក្រោម អធិបតីភាព ឯកឧត្តម ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមនាវីឯក​ ទៀ​ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ និងគោរព វិញ្ញាណក្ខន្ធសព វរនាវីទោ ចាន់ នាង មេបញ្ជាការរង កងនាវាអន្តរាគមន៍ទីបញ្ជាការជួរមុខ នៅភូមិត្រាំរនាប ឃុំអង្គរពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខក៏បានពាំនាំយកអំណោយ និងថវិកាមួយចំនួនប្រគល់ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។

សូម​បញ្ជាក់​ថា​ លោកវរនាវីត្រី ចាន់ នាង មេបញ្ជាការរង កងនាវាអន្តរាគមន៍ ទីបញ្ជាការជួមុខ បានពលីកាលពីវេលាម៉ោង១២:០០ រំលងអធ្រាត ត្រូវនឹងថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៥០ឆ្នាំ។

 

ផ្សាយ​:ថ្ងៃទី​១ ខែកក្កដា​ ឆ្នាំ២០២៤

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង