លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ និងទិសដៅ អនុវត្តការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់ រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ.

(ខេត្តកណ្តាល): នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ និងទិសដៅ អនុវត្តការងារប្រចាំឆមាសទី២ ឆ្នាំ២០២៥ របស់ រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ត កណ្តាល។
បើយោងតាមលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ បទឧក្រិដ្ឋ ថយ៧ករណី = ១៨% (៣៣/៤០ករណី) និងបទមជ្ឈិមកើន ៣ករណី = ៣% (១១៣/១១០ករណី) ។ បង្ក្រាបគ្រឿងញៀនបាន ចំនួន២៣៧/៣៥១ករណី ថយ១១៤ករណី ឃាត់ខ្លួន ជនសង្ស័យ៤៤៧នាក់ (ស្រី ២៥នាក់) ។ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ៦០លើក ស្មើ៤៥%៧៣/១៣៣លើក។
បង្ក្រាបក្មេង ទំនើង៤០ករណី ឃាត់ខ្លួន១២១នាក់ ស្រី៦នាក់ (វិធាន រដ្ឋបាល២២ករណី ឃាត់ខ្លួន៧០នាក់ ស្រី៥នាក់ វិធាន ច្បាប់១៨ករណី ឃាត់ខ្លួន៥១នាក់ ស្រី១នាក់)។
ផ្សាយ:ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥
រូបថត:ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)






