ឯកឧត្តម បណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនពលរដ្ឋ មានជីវភាពខ្វះខាត ១០០គ្រួសារ នៅស្រុកអង្គរធំ ខេត្តសៀមរាប.

(ខេត្តសៀមរាប): ឯកឧត្តម បណ្ឌិត តាំង សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលសប្បុរសជនផ្តល់ជូនតាមរយៈលោកបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ ដែលរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
ឆ្លៀតក្នុងឨកាសនោះ ឯឧត្តម បណ្ឌិត តាំង សំណាង បានលើកឡើងថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយស ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំពុងជំរុញ នូវការអភិវឌ្ឍលើគ្រប់វិស័យ ទាំងនៅទីប្រជុំជន និង ជនបទ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋ ក្នុងការជំរុញកំណើនការងារ តាមរយៈការបង្ក លក្ខណៈងាយស្រួលលើការវិនិយោគ នៅតាមបណ្តា មូល ដ្ឋានទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិត តាំង សំណាង បន្តថាលោកតែងតែ ស្វែងរកអំណោយ ឬក៏គ្រឿងឧបភោគបរិភោគពី សប្បុរសជន ដើម្បីយកមកចែកជូនដល់ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងជនមានពីការភាព ដែល កំពុងជួបការលំបាកពិតប្រាកដ នៅតាមបណ្តាមូលដ្ឋាន មួយចំនួន ដែលទទួលព័ត៌មានបានតាមរយៈអាជ្ញាធរមូល ដ្ឋាន ដែលបានផ្តល់ជូនអំពីជីវភាពរស់នៅ និងការលំបាក ផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយនេះដែរ លោកបណ្ឌិត តាំង សំណាង និងក្រុម គ្រួសារ ព្រមទាំងសប្បុរសជន ក៏បានធ្វើពិធីនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្តជាសិរីសួស្តី ដើម្បីឆ្លងអាសនៈដែល ទើបសាងសង់ថ្មី សម្រាប់ឧទ្ទិសជូនដល់លោកឪសួង (ទេវតាដើរដី) ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅ ក្នុងភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ អាសនៈនេះ មានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ក្នុងការរួម ចំណែកជាមួយពុទ្ធចក្រ និងអាណាចក្រ ក្នុងការគោរព ប្រណិបត្តិតាមបែបសាសនា ជានិមិត្តរូបនៃមរតកប្រវត្តិ សាស្ត្រ សម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ៕
ដោយឡែក លោក គឿន កើប មេឃុំលាងដៃ ស្រុកអង្គរធំ បានថ្លែងអំណរអរគុណដល់លោកបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មកចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ លាងដៃនាពេលនេះ គឺជាទឹកចិត្តមនុស្សធម៌ ដែល បានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខដល់ប្រជា ពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន។ លោកបន្តថា នេះជាការរួមចំណែកជួយសម្រាលជីវភាព ដល់គ្រួសារ ដែលមានជីវភាពខ្វះខាត និងកំពុងតែមាន តម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ អាចទៅដោះស្រាយ ជីវភាពបានមួយរយៈពេលផងដែរ។
លោកមេឃុំ ក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀត មេត្តា បន្តផ្តល់អំណោយជាមនុស្សធម៌ ឲ្យបានច្រើនបន្ថែទៀត ដើម្បីអាជ្ញាធរឃុំមានលទ្ធភាពផ្គត់ផ្គង់ និងចែកជូនដល់ ប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព ព្រោះថា ភាព ទីទ័លលំបាករមែងតែងតែកើតមានគ្រប់ទីតំបន់ មិនថាតែ ប្រទេសជឿនលឿន ឬក៏ប្រទេសកំពុងអភិវឌ្ឍ ដូចជា កម្ពុជាជាដើម។
ផ្សាយ:ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)


















