
(ខេត្តព្រះសីហនុ):ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ” រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា “ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ដោយមានវត្តមានពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រីប្រធានមន្ទីរ ស្ថាប័នពាក់ពន្ធ័ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការខេត្តគ្រប់ជាន់ថ្នាក់ និងសិស្សានុសិស្សយ៉ាងច្រេីនកុះករ.
ក្នុងឱកាសប្រារព្ធពិធីអប់សាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ” រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា “ អាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតកំទេចចោលគ្រឿងញៀនសរុបចំនួន ២៦៥០គីឡូក្រាម ដែលសមត្ថកិច្ចខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដែលបង្ក្រាបបាននាពេលកន្លងមក ក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ.
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វេីការណែនាំដល់សមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ត្រូវទប់ស្កាត់ បង្ក្រាប់អោយបានជាដាច់ខាត រាល់ការផលឹត និងចែកចាយគ្រឿងញៀនខុសច្បាប់ ជាពិសេសត្រូវធ្វេីការផ្សព្វផ្សាយ អប់រំ ជំរុញកាលេីកទឹកចិត្តដល់សិស្ស និស្សិត យុវជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋ អោយបានយល់ដឹងស៊ីជំរៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀនដោយត្រូវនិយាយថា “ទេ” ដាច់ខាតចំពោះគ្រឿងញៀន.
ជាមួយគ្នានោះផងដែរ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអំពាវនាវដល់បងប្អូនទាំងអស់អោយចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដេីម្បី ភូមិ-ឃុំ យេីងមានសុវត្ថិភាព នោះគឺគ្មានបទល្មេីស ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មេីសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណ:ល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរ គ្មានអំពេីអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារគ្មានអំពេីហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនេីងផងដែរ.
ដោយឡែកឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងនូវការកោតសរសេីរ ចំពោះកងកម្លាំងសមត្ថកិច្ច និងលេខាធិការដ្ឋាន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តតាមផែនការដូចសមរភូមិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ ទូទាំងខេត្តព្រះសីហនុ.
ផ្សាយ:ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)

















