ឯកឧត្តម ម៉ី ឌីណា អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារ គណបក្សប្រជាជនកម្ពុជាទទួលបន្ទុកចុះជួយពីរឃុំ ក្នុងស្រុក ព្រៃនប់ នៃខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិក សមាជិការបស់គណ:បក្សប្រជាជនកម្ពុជាក្នុង ក្រុងកំពង់សោម នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា សប្បុរសជនជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្រីមេម៉ាយ ចំនួន១៣ គ្រួសារ ស្ថិតក្នុងភូមិ ស្មាច់ដែង ភូមិអុង ភូមិថ្មធំ និងភូមិរាម ក្នុងក្រុងកំពង់សោម.

(ខេត្តព្រះសីហនុ): ដោយមេីលឃេីញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់រាម ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ី ឌីណា អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារ គណបក្សប្រជាជនកម្ពុជាទទួលបន្ទុកចុះជួយពីរឃុំ ក្នុងស្រុក ព្រៃនប់ នៃខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំសមាជិក សមាជិការបស់គណ:បក្សប្រជាជនកម្ពុជាក្នុង ក្រុងកំពង់សោម នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា សប្បុរសជនជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្រីមេម៉ាយ ចំនួន១៣ គ្រួសារ ស្ថិតក្នុងភូមិ ស្មាច់ដែង ភូមិអុង ភូមិថ្មធំ និងភូមិរាម ក្នុងក្រុងកំពង់សោម.
ឆ្លៀតក្នុងឨកាសនោះ ឯកឧត្តម ម៉ី ឌីណា អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារ គណបក្សប្រជាជនកម្ពុជាទទួលបន្ទុកចុះជួយមូលដ្ឋានសង្កាត់រាម ក្រុងកំពង់សោម ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយ គ្រួសារប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាពាំនាំនូវការសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខរបស់បងបប្អូនប្រជាពលរដ្ឋ មិនថាពេល ឬក៏ទីកន្លែងណាក៏ដោយ គឺគណបក្សប្រជាជនកម្ពុជាមិនដែលរេីសអេីង ឫប្រកាន់វណ្ណ: និងនិន្នាការនយោបាយនោះទេ.
ឯកឧត្តម មុី ឌីណា បន្តទៀតថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ ដ៏ត្រឹមត្រូវ ជាគណបក្សនយោបាយ មានភាពចាស់ទុំ មានបទ ពិសោធន៍គ្រប់គ្រាន់ និង ឈ្លាសវៃក្នុងការគ្រប់គ្រង ដឹកនាំ ប្រទេសជាតិ ព្រមទាំងបានរួមសុខ រួមទុក្ខជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ។
ក្នុងនោះអំណោយដែលបានមកពីសប្បុរសជន និងសមាជិក សមាជិការបស់គណ:បក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់រាម ក្រុងកំពង់សោមដោយមួយគ្រួសារៗទទួលបាននូវគ្រឿងឧបភោគ បរិភោគរួមមាន:
-អង្គរពីប៉ាវ ស្មេីនឹង ៤០ គីឡូក្រាម,ទឹកស៊ីអុីវ ៤ដប ទឹកត្រី ៤ដប,ស្ករស ១គីឡូក្រាម,ត្រីខ ៦កំប៉ុង,ប៊ីចេង កន្លះគីឡូក្រាម, តង់១ ភួយ ១ និងទឹកសុទ្ធចំនួន ១កេះរួមទាំងថវិកា មួយចំនួនផងដែរ.
បញ្ជាក់: ថវិកាសរុបស្មេីនឹង ៣,២៤៥,០០០រៀល.
ផ្សាយ:ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានក្រុមការងារប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)














