ក្រុមពលរដ្ឋរត់តាក់ស៊ី និងអ្នកដឹកទំនិញតាមរថយន្ត សម្តែងការមិនពេញចិត្ត ទៅនិងទង្វើក្រុមប៉ូលីស ដាក់កុងត្រូល នៅខេត្តពោធិ៍សាត់(មានវីដេអូ).

(ខេត្តពោធិ៍សាត់) : រាជរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំ ដោយសម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត កន្លងមក បានដាក់ចេញនូរ ផែនការសម្រប សម្រួលរាល់ បញ្ហាបន្ទុករបស់ពលរដ្ឋ មិនអោយមានពលរដ្ឋណាម្នាក់ ជួបផលលំបាកទាំងការរស់នូវតាមមូលដ្ឋាន ទាំងការ ចរាចរណ៍នូវតាមដងផ្លូវក្នុងការរកទទួលទានរបស់ ពលរដ្ឋ ជាក់ស្តែង មានក្រុមពលរដ្ឋដឹកទំនិញតាម រថយន្តបាន និងកំពង់ សម្តែងការមិនពេញចិត្តទៅ និង ទង្វើក្រុមប៉ូលីសដែល គេមិនបានស្គាល់ អត្តសញ្ញាណ ច្បាស់ បានដាក់ប៉ុស្តិ៍កាំកុងត្រូល ធ្វើផ្គរ ធ្វើ ភ្លៀង លើ ដងផ្លូវជាតិលេខ៥ និង៥៥ នៅក្រុងពោធិ៍សាត់ និង ស្រុកវាលវែងខេត្តពោធិ៍សាត់។

គេឃើញមានចូលសមួយក្រុម និងរថយន្តម៉ាក Lexus RX300 ពាក់ផ្លាកលេខប៉ូលីស ព្រមទាំងប្រដាប់ដោយ អាវុធខ្លីគ្រប់ដៃ បាននឹងកំពង់ចេញធ្វើសកម្មភាព យ៉ាងសកម្មមិនថាថ្ងៃ ឬយប់នោះទេ ហើយក៏គេឃើញ ក្រុមប៉ូលីសទាំងនោះ ឈរជើងជាប្រចាំ និងចាំប្រម៉ាញ់ ប្រដេញ រថយន្តពលរដ្ឋ រត់តាក់ស៊ី ឬ រកស៊ីដឹកទំនិញ នៅលើដងផ្លូវជាតិ លេខ៥ និង លេខ ៥៥ ក្នុងបំណង ចាប់ឃាត់ ធ្វើការឆែកឆេរ បើទោះជារថយន្តពលរដ្ឋ ទាំងនោះមិនមានកំហុស ឬល្មើសច្បាប់អ្វីក៏ដោយ ក៏ត្រូវបានក្រុមប៉ូលីស ខាងលើនោះ ហៅ ឃាត់ជាប្រចាំ ដើម្បី ឆែកឆេរ អោយតែគេសង្ស័យ នេះបើតាមសម្តី ពីក្រុម ពលរដ្ឋ ដែលជាម្ចាស់រថយន្ត ដឹកទំនិញ ឆ្លងកាត់នៅ តំបន់ កុងត្រូល ប៉ូលីសទាំងនោះ ។

ប្រភពព័ត៌មាន ចេញពីពលរដ្ឋជាច្រើននាក់ បានរអ៊ូរ និងខ្សឹប ដាក់ ត្រចៀកតៗគ្នាថា ក្រុមពួកគាត់ជាពលរដ្ឋ អ្នកប្រកបរបប រត់តាក់ស៊ី ឬ មុខរបបដឹកទំនិញផ្សេងៗ គ្នា ប៉ុន្តែបើទោះ ជាម្ចាស់ រថយន្ត ទាំងនោះដឹកអ្វីក៏ដោយ ក៏មិនអាច រួចផុតពីកណ្តាប់ដៃ ការប្រដេញចាប់ឃាត់ ឆែកឆេរ ពីក្រុមប៉ូលីសទាំងនោះ បានឡើយ។

ប្រភពដដែលបានខ្សឹបបន្តថា ក្រោយពីមានការប្រដេញ ចាប់ឃាត់ រថយន្តរបស់គាត់ជាពលរដ្ឋក៏ដោយ ប៉ុន្តែ ពួកពលរដ្ឋជាម្ចាស់ រថយន្តខិតខំសួរដេញដោលចង់ ដឹង អត្តសញ្ញាណ ក្រុមប៉ូលីស ដែលឃាត់រថយន្ត របស់ ពួកគាត់នោះថាជាប៉ូលីស ជំនាញអ្វី អោយប្រាកដ? វី ឯក្រុមប៉ូលីសទាំងនោះ ពួកគេមិនបង្ហើបឬក៏ប្រាប់ ពី ជំនាញរបស់គេនោះដែរ ប៉ុន្តែបើទោះក្រុមប៉ូលីសទាំងនោះ មិនផ្តល់ អត្តសញ្ញាណឬបង្ហាញ ជំនាញ ក៏ដោយក៏ពួកពលរដ្ឋខាង ម្ចាស់រថយន្ត នៅតែស្រាវជ្រាវ ដឹងថាជាប៉ូលីស ចំណុះអោយ ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ។

ប្រភពជុំវិញមជ្ឈដ្ឋាននៅតំបន់នោះបានរិះគន់ចំៗថា បច្ចុប្បន្នគេ ឃើញមាន ប៉ូលីសមួយក្រុមបាននឹងកំពុងដាក់ពង្រាយ ប៉ុស្តិ៍មាន ចំនួន ២គោលដៅ

គោលដៅទី ១ ចំណុចលើផ្លូវជាតិលេខ៥ ចន្លោះគីឡូ មែត្រលេខ១៧៣ ស្ថិតម្តុំភូមិខ្នងទួល សង្កាត់រលាប ក្រុង ពោធិ៍សាត់.

គោលដៅទី២ ចំណុចអូរលាក់មាស​ ឃុំស្ទឹងថ្មី ស្រុក វាលវែង ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាន ពីមជ្ឈដ្ឋានដដែលបានដាក់ការសង្ស័យ ទៅលើ ក្រុមប៉ូលីសទាំងនោះថា ទំនងជាមានការ បើកភ្លើងខៀវ ពីថ្នាក់ដឹកនាំរបស់ពួកគេ ការដាក់ សង្ស័យនេះ វាហាក់ និងស្របគ្នាទៅនឹងការធ្វើសកម្មភាពពីក្រុមប៉ូលីស ព្រោះថាក្រុមប៉ូលីស ទាំងនោះហាក់ មានចរឹកក្រអឺតក្រទម អាងយ៉ាង របៀបអាណាធិបតេយ្យ ដោយធ្វើការប្រដេញរថយន្ត ពលរដ្ឋគ្មានការកោតក្រែង និង ញញើតពីប្រសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបញ្ចេញ នូវអភិក្រមទាំង៥ ទៅលើស្ថាប័នណា ដែលផ្ទុយនឹងច្បាប់នោះ ។

ពាក់ពន្ធ័ ជុំវិញបញ្ហាខាងលើ អង្គភាពសារព័ត៌មាន អា ស៊ានដេលី បានព្យាយាមទំនាក់ទំនងតាមរយៈទូរស័ព្ទ ឬ ទាក់ទងតាមរយះ តេឡេក្រាមទៅ លោកឧត្តមសេនីយ៍ទោ ស ចេង ស្នងការ នគរបាលខេត្ត ប៉ុន្តែមិនមាននាក់ លើកទូរស័ព្ទនោះឡើយ ៕

 

ផ្សាយ​:ថ្ងៃទី​៨ ខែកក្កដា​ ឆ្នាំ២០២៥

អត្ថបទ​:ប្រធានក្រុមការងារអង្គភាពអាស៊ានដេលីប្រចាំខេត្តពោធិ៍សាត់.

កែសម្រួលដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង