ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញចុះជួប សំណេះសំណាល និងសួរសុខទុក្ខ ជាមួយវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៥ ខេត្តពោធិ៍សាត់.

(ខេត្តពោធិ៍សាត់)​៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និង លោកជំទាវ រួមនិង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមាន ការចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធាននាយកដ្ឋាន ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធាន ពន្ធនាគារ បានអញ្ជើញចុះជួបសំណេះសំណាល និង សួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារព្រំដែន លេខ៨២៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានមានមតិ សំណេះសំណាលផ្តាំផ្ញើដល់មន្ត្រីកងកម្លាំងនគរបាលការពារ ព្រំដែនប្រចាំគោលដៅ៖ ក្នុងនាមកងកម្លាំងសូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងដំណោះស្រាយការទូត និងលើកយកករណីវិវាទនៅតំបន់មុំបី ប្រាសាទ តាមាន់ធំ តា មាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌ អន្តរជាតិ (ICJ) ហើយសូមឱ្យបងប្អូនយើងទាំងពង្រឹងស្មារតី សាមគ្គីផ្ទៃក្នុង ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេសត្រូវ អនុវត្តយ៉ាងយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ និងបទបញ្ជា ផ្ទៃក្នុងកិច្ចការពារបូរណភាពទឹកដីអធិបតេយ្យជាតិ។

នៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ ឯកឧត្តម ឧត្តម អគ្គានុរក្សថ្នាក់លេខ១ និងលោកជំទាវ រួមទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមទាំងក្រុមការងារ បាននាំយកសម្ភារ និងថរិកា ដែលជាអំណោយដ៏ ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ជំទាវដើម្បីផ្តល់ជូនដល់បងប្អូនមន្ត្រី ដែលកំពុង បំពេញការងារនៅព្រំដែន អំណោយរួមមាន៖ ឧបករណ៍ ការពារសន្តិសុខ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផងដែរ៕

 

ផ្សាយ:ថ្ងៃទី​៨ ខែកក្កដា​ ឆ្នាំ២០២៥​

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង