រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃ កម្ពុជា” ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក.

(ខេត្តព្រះសីហនុ): ថ្ងៃអាទិត្យ ៣ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្សផាណាតប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីរាជការក្រោមឱវាទប្រធានមន្ទីរ គ្រប់ស្ថាប័ន និងសិស្សានុសិស្ស ចូលរួមវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសារទរការចុះបញ្ជី បូជនីយដ្ឋានចងចាំនៃ កម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌល ផ្សះផ្សានិង សន្តិភាព ក្នុងបញ្ជីមេតិកភណ្ឌពិភពលោក ដែល ប្រព្រឹត្តទៅនៅ មុខវេទិការឯករាជ្យ ៧មករា ស្ថិតនៅក្នុងសង្កាត់៣ ក្រុង ព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ចក់ថា: ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារ បូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូ ណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋ កម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
បញ្ជាក់: ពិធីទូងស្គរ អបអរសាទរការចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋ កម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅ ក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោករបស់ អង្គការ UNESCO កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង។
ផ្សាយ:ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)















