ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារដឹកនាំរបស់គណបក្សប្រចាំឆមាស ទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។

(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារដឹកនាំរបស់គណបក្សប្រចាំឆមាស ទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំបណ្តាំផ្ញើសួ សុខទុក្ខពីថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជន កម្ពុជា ជូនចំពោះសមាជិក សមាជិកា គណបក្ស និង ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ រួចបានបន្ថែមថាទោះបីសភាពការនយោបាយ សន្តិសុខពិភពលោកនៅតែបន្តតានតឹង ក៏កម្ពុជា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនៈវិស័យច្បាស់លាស់ របស់សម្តេច មហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបន្តអនុវត្តនូវ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោហ៊ុន សែន អគ្គមគទេសដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា ប្រទេស យើងនៅតែបន្តរក្សាការពារបានសុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយ អធិបតេយ្យភាព ទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។
ឯកឧត្តម កែ គឹមយ៉ាន សូមកោតសរសើរនិងអគុណ ចំពោះចំពោះលទ្ធផលដែលសម្រេចបាន របសើគណ កម្មាធិគណបក្សខេត្តបន្ទាយមានជ័យ តាមកម្មវិធី នយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ ការកសាង និង ការពារមាតុភូមិឆ្នាំ២០២៤-២០២៨ និងកម្មវិធីនយោបាយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងបានអំពាវនាវ ណែនាំឱ្យបន្តរួមគ្នាអនុវត្តតាម ផែនការដែលបានលើកឡើង និងត្រូវការពារដាច់ខាត អធិបតេយ្យភាព បូរណភាពទឹកដី រាជរដ្ឋាភិបាល ជាតិ សាសនា ព្រះហាក្សត្រ។
ផ្សាយ:ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)











