លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជឣាវុធហត្ថខេត្ត បានដឹកនាំ នាយទាហាន នាយទាហានរង អញ្ជើញចូលរួមក្នុងពិធី បុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ ថ្ងៃ

តាកែវ ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជឣាវុធហត្ថខេត្ត បានដឹកនាំ នាយទាហាន នាយទាហានរង អញ្ជើញចូលរួមក្នុងពិធី បុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ ថ្ងៃ  និងរំលែកទុក្ខគ្រួសារសព ឧបាសិកា ស្រិល អ៊ន ដែលត្រូវជាម្តាយបង្កើតរបស់ លោកអនុសេនីយ៍ឯក ឯម រី នាយរងការិយាល័យ អប់រំផ្សព្វផ្សាយ បានទទួលមរណៈភាពកាលពីវេលាម៉ោង ០២:០៩នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយរោគាពាធ។ ក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកនូវថវិកាចំនួន ៣,៤៩០,០០០ រៀល ជូនដល់គ្រួសារនៃសពផងដែរ ។ ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិអង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

 

ព័ត៌មានដែលជាប់ទាក់ទង