អភិបាលខេត្តព្រះសីហនុ​ សម្តែងការខកចិត្តជាខ្លាំង​ នៅពេលបានឃេីញទំពាំងស្នងឫស្សីត្រូវរងគ្រោះដោយសារធាតុញៀន.​

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែតុលា​ ឆ្នាំ២០២៥​ បានអញ្ជេីញសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ប្រគល់ជូនមជ្ឈមណ្ឌល ជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើ សហគមន៍កែវផុស​ ដែលស្ថិតនៅ​ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។

ឆៀតក្នុងឨកាសនោះ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានមាន​ប្រសាសន៍​ថា​ ការអភិវឌ្ឍប្រទេសអោយរីកចំរេីនទៅបាន គឺអាស្រ័យទៅលេីសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជននីមួយៗ ប្រទេសជាតិរីកចំរេីន​ គឺដោយសារការខិតខំប្រឹងប្រែងរៀនសូត្ររបស់យុវជន និងប្អូនៗដែលជាទំពាំងស្នងឫស្សី ដែលជាអ្នកបន្តវេនពីរៀមច្បង គ្រូបាអាចារ្យ ពីឪពុកម្តាយ ពីថ្នាក់ដឹកនាំប្រទេសជាដេីម ចុះបេីក្មួយៗប្អូនៗបណ្តែតបណ្តោយអោយខ្លួនធ្លាក់ក្នុងអំពេីអបាយមុខ ជាពិសេសសារធាតុញៀន គ្រឿងញៀន​ ថាតេីអោយប្រទេសជាតិយេីងទៅរំពឹងអី?។

ឯកឧត្តម​ អភិបាល​ខេត្ត​ ក៏បានធ្វេីការណែនាំ​ និងផ្តាំផ្ញេីដល់ប្អូនៗដែលជាជនរងគ្រោះទាំងអស់​ នៅពេលដែលបន្សាប សារធាតុញៀនចេញពីមជ្ឈមណ្ឌល ជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើ សហគមន៍កែវផុសហេីយ ត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន​ ហេីយឯកឧត្តមផ្ទាល់ពិតជាមិនចង់ឃេីញប្អូនត្រលប់មកទីនេះវិញនោះទេ ត្រូវយកចំណេះ​ជំនាញ​ដែលបានឆ្លងកាត់​ការបណ្តុះបណ្តាលក្នុងមជ្ឈមណ្ឌលទៅប្រកបមុខរបរចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ​ និងបំរេីសង្គមជាតិប្រកបដោយផ្លែផ្កា។

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏បាននាំយក​អំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ប្រគល់ជូនមជ្ឈមណ្ឌល ជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើ សហគមន៍កែវផុស​ ដោយអំណោយទាំងនោះរួមមាន:

– ថវិកា ១០ ០០០ ០០០រៀល

– អង្ករ ២៩ តោន

– ត្រសក់ចាវ ២០០ គីឡូក្រាម

– ទឹកស៊ីអីវ ១៩០ យូរ

– ទឹកត្រី ១៩០ យូរ

– មី១៩០ កេស

– សាច់ជ្រូក ៣ ក្បាល ស្មើ៩០០គីឡូក្រាម។

២.មណ្ឌលសំចតបណ្តោះអាសន្ននៅមន្ទីរសង្គមកិច្ច រួមមាន៖

– អង្គរ ១ តោន

– ទឹកស៊ីអីវ ១០ យូរ

– ទឹកត្រី ១០ យូរ

– មី១០ កេស

– ត្រសក់ចាវ ១០ គីឡូក្រាម និងអំណោយទទួលបានពីសប្បុរសជនមួយចំនួនទៀតមានដូចជា:

លោក សុខ ម៉េងឡុងនិងលោកស្រី មី២០០កេស ទឹកស៊ីអីវ២០០យួរ ទឹកត្រី២០០យួរ,JIN BEI PALACE HOTELអង្ករ ១០ តោន,​JIN SHI HOTELអង្ករ ១០ តោន,​GOLDEN ROYAL INVESTMENT CO,LTD

អង្ករ ១០ តោន.

 

ផ្សាយ​:ថ្ងៃទី​២៥ ខែតុលា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា

 

 

ព័ត៌មានដែលជាប់ទាក់ទង