អបអរសាទរ! ប្រទេសទីម័រឡេស្តេ ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី១១ ជាផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

(ប្រទេស​ម៉ាឡេស៊ី)​: ប្រទេសទីម័រឡេស្តេ ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី១១ ជាផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

អង្គប្រជុំបានស្វាគមន៍ទីម័រឡេស្តេក្នុងសហគមន៍អាស៊ាន ហើយ បានសម្តែងនូវភាពជឿជាក់ថា ការចូលជាសមាជិកនេះ នឹងពង្រឹង នូវបរិយាបន្ន សាមគ្គីភាព និងភាពធន់របស់អាស៊ាន ក្នុង ការសម្រេចបាននូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥។ ក្នុងន័យនេះ កម្ពុជាក៏បានចូលរួមអបអរសាទរ និងបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុង ការធានាថាទីម័រឡេស្តេអាចចូលរួម និងរួមចំណែកក្នុងយន្តការ អាស៊ាននានាប្រកបដោយអត្ថន័យក្នុងការកសាងសហគមន៍ អាស៊ាន។

 

ផ្សាយ:ថ្ងៃទី​២៦ ខែតុលា​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង