កម្ពុជា-ថៃ បានចាប់ផ្ដើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ជាផ្នែកមួយនៃជំហានទី១ សម្រាប់ជានិមិត្តរូប បន្ទាប់ពីភាគីទាំងពីរចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ តុលា ២០២៥ ក្រោមអធិបតីភាពឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។

(ភ្នំពេញ): កម្ពុជានិងថៃបានចាប់ផ្ដើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ជាផ្នែកមួយនៃជំហានទី១ សម្រាប់ជានិមិត្តរូប បន្ទាប់ពីភាគីទាំងពីរចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ តុលា ២០២៥ ក្រោមអធិបតីភាពឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។
នៅយប់នេះ ភាគីកម្ពុជាបានអនុវត្តនូវកិច្ចនេះក្រោមការសង្កេតការណ៍របស់អ្នកសង្កេតការណ៍អាស៊ាន (AOT)។ ចំណែកឯភាគីថៃក៏បានអនុវត្តនីតិវិធីដូចគ្នា ដកអាវុធធុនធ្ងន់ដូចគ្នា និងក្រោមការសង្កេតការណ៍របស់ AOT។ ភាគីទាំងពីរនឹងពិនិត្យលើការដកអាវុធជាជំហានបន្តបន្ទាប់។
ផ្សាយ:ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
រូបថតទីភ្នាក់ងារសារព័ត៌មាន AKP







