ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមគម្រោង៖ ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម័ន្ទខ្នាតតូចនៅ តំបន់លំនៅឋាន តំបន់ឆ្នេរសមុទ្រនៃប្រទេស កម្ពុជា(CCA4CS) នៅស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះគំរូធន់នឹង ការប្រែប្រួលអាកាសធាតុ ក្រោមគម្រោង៖ ការ បន្សំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈ អន្តរាគមន៍ហេដ្ឋារចនាសម័ន្ទខ្នាតតូចនៅ តំបន់លំនៅឋាន តំបន់ឆ្នេរសមុទ្រនៃប្រទេស កម្ពុជា(CCA4CS) នៅស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ​ កាលពីរសៀលថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០២៥​ ក្នុងពិធីនោះដែរមានការអញ្ជេីញចូលរួមពីឯកឧត្តម ភាវ​ សុ​វុទ្ធី​ និងលោកស្រី​ អូឌីសៀ អាងជីឡូ បារីហ្ស (Odicea Angelo Barrios) ប្រធានកម្មវិធីអង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក​ ហេីយក៏ជាតំណាងម្ចាស់គម្រោងផ្ទះនេះផងដែរ ព្រមទាំងមន្ត្រីជំនាញ់ជាច្រេីនរូបទៀត។

ឆ្លៀតក្នុងឱកាស​នោះ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោក លោកស្រី ម្ចាស់ជំនួយ ដៃគូពាក់ព័ន្ធ ក្រុមការងារក្រសួង បរិស្ថាន ក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ដែលបានចូលរួមយ៉ាង សកម្មយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីអនុវត្តគម្រោង នេះឱ្យទទួលបានជោគជ័យ ក្លាយជាគំរូល្អសម្រាប់ការការពារបរិស្ថាន និងការរីកចម្រើនដល់ជីវភាពសហគមន៍។

ឯកឧត្តម​ ម៉ាង​ ​ស៊ីណេត​ បាន​គូសបញ្ជាក់​ថាផ្ទះគំរូ ធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមគម្រោង CCA4CS គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះ។ ផ្ទះគំរូនេះ បានសិក្សាប្លង់តាម ស្ថាបត្យកម្មសម័យថ្មី ដែលបានគិតគូរពីចនាបទខ្មែរស្របតាមលក្ខខណ្ឌបច្ចេកទេស អាកាសធាតុ ទិសខ្យល់ និងកត្តាផ្សេងៗទៀត មុនចាប់ផ្តើម សាងសង់។

ដោយឡែក​ ឯកឧត្តម​  ភាវ​ សុ​វុទ្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​ ក៏បានអបអរសាទរ​នឹងធ្វេីការវាយតំលៃខ្ពស់ដល់លោកស្រីអូឌីសៀ អាងជីឡូ បារីហ្ស (Odicea Angelo Barrios) ប្រធានកម្មវិធីអង្គការ UN-Habitat ប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក​ បានជួយសាងសងផ្ទះគំរូធន់នឹង ការប្រែប្រួលអាកាសធាតុ ក្រោមគម្រោង៖ ការ បន្សំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈ អន្តរាគមន៍ហេដ្ឋារចនាសម័ន្ទខ្នាតតូចនៅ តំបន់លំនៅឋាន តំបន់ឆ្នេរសមុទ្រនៃប្រទេស កម្ពុជា(CCA4CS) នៅស្រុកព្រៃនប់ នេះផងដែរ។

ឯកឧត្តម​ ភាវ​ សុ​វុទ្ធី​ បន្តថាកន្លងមកឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី​ក្នុងស្រុកព្រៃនប់​ គឺស្ថិតក្នុងតំបន់ឆកកំពង់សោម នៅមុខខ្យល់បក់មកពីទិសនិរតី ដែលងាយរងឥទ្ធិពល ពីគ្រោះមហន្តរាយធម្មជាតិ ដូចជា ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះរាំង ស្ងួតនៅរដូវប្រាំង ជាដើម​ ហេីយផ្ទះគំរូនេះត្រូវបានសាងសងឡេីងធន់នឹងទប់ទល់ការប្រែប្រួលអាកាសធាតុបែបនោះ។

 

ផ្សាយ​​:ថ្ងៃទី​២៨ ខែតុលា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា

 

 

ព័ត៌មានដែលជាប់ទាក់ទង