ឯកឧត្តម​ អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋ​មន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង​ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.)

(ខេត្ត​បាត់ដំបង)​:នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ជួយ សម្របសម្រួលការវិលត្រឡប់របស់ប្រជាពលករ មកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក.) នៅមជ្ឈមណ្ឌល សុភមង្គល់ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 

ផ្សាយ​:ថ្ងៃទី​២៨ ខែតុលា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង