សម្តេចបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ កម្ពុជាត្រឡប់មកមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ បេសកកម្មប្រកបដោយផ្លែផ្កា និងប្រវិត្តសាស្ត្រ ជូនជាតិមាតុភូមិ.

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់កម្ពុជា ប្រកបដោយ សុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ប្រកបដោយផ្លែផ្កា និងប្រវិត្ត សាស្ត្រ ជូនជាតិមាតុភូមិ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ត្រូវបានបិទបញ្ចប់ នៅ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំកំពូល ដ៏មមាញឹក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» រវាងកម្ពុជានិងថៃ នៅ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី និងសម្របសម្រួល ដោយនាយក រដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។

នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្ត្រ ក្រោមយុទ្ធ សាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិ ទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម៕

 

ផ្សាយ​:ថ្ងៃទី​២៨ ខែតុលា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

Cr:FN

 

ព័ត៌មានដែលជាប់ទាក់ទង