សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដល់ ប្រទេសបារាំង ដើម្បីចូលរួមវេទិកាសន្តិភាព ប៉ារីសលើកទី៨

(ប៉ារីស): ​ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី វេលាម៉ោង១៦:៨នាទី ម៉ោង នៅទីក្រុងប៉ារីស ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ត្រូវនឹងម៉ោង២២:០៥នាទី ម៉ោងនៅប្រទេស កម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់ សាធារណរដ្ឋបារាំង ដោយសុវត្ថិភាព ដើម្បី ចូលរួម វេទិកាសន្តិភាពប៉ារីសលើកទី ៨ (8thEdition of the Paris Peace Forum) នៅទីក្រុងប៉ារីស ដែលនឹងប្រារព្ធធ្វើឡើងនៅ ថ្ងៃទី២៩និង៣០ ខែតុលា ឆ្នាំ២០២៥។ អញ្ជើញទទួលដំណើរគណៈប្រតិភូនៅ អាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉ារីស មាន វត្តមាន ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសបារាំង និងសហការី ។

ក្រោយអញ្ជើញដល់ទីក្រុងប៉ារីស នៅព្រឹក ថ្ងៃទី២៩ តុលាស្អែក សម្តេចប្រធានរដ្ឋសភា នឹងចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី១៦ តាមកម្មវិធីជាបន្តបន្ទាប់។ នៅក្នុងនោះ សម្តេច រដ្ឋសភាធិបតី នឹងអញ្ជើញឡើងថ្លែងសុន្ទរកថា ចំនួនបីលើកដាច់ដោយឡែកពីគ្នាមាន រួមមាន ១) ថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» ២) កិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យ ភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការ បែកខ្ញែក» និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិ សាស្ត្រនយោបាយនៅអាស៊ី»។ ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយថ្នាក់គណៈប្រតិភូបណ្តាប្រទេសនិងដៃគូ អភិវឌ្ឍន៍នានា រួមទំាងលោកជំទាវ យ៉ាអ៊ែល ប្រូ ន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំងផង ក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដែលជាបុរេសកម្មនៃវិស័យការទូត សភាកម្ពុជា ក្នុងការស្វែងរកផលប្រយោធជូន ប្រទេសជាតិនឹងប្រជាពលរដ្ឋ ផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​២៩ ខែតុលា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង