ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព។

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងឯកឧត្តម​ សុខ​ គាង​ នាព្រឹក​ថ្ងៃទី​១ ខែតុលា​ ឆ្នាំ២០២៥​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីបេីក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៥​-២០​២៦​ នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ មិត្តភាព​ ស្ថិតនៅ​សង្កាត់៤ ក្រុងព្រះសីហនុ​ ក៏នោះមានការអញ្ជេី​ញចូលរួម​ពីសំណាក់​ឯកឧត្តម​ លោក​ជំទាវ​ លោ​ក​ឧកញ៉ា​ ប្រធាន​មន្ទីរ​ ចៅសង្កាត់លោកគ្រូ​-អ្នកគ្រ អាណាព្យាបាលសិស្សានុសិស្ស និងប្អូនសិស្សសាលាយ៉ាងច្រេីនកុះករ.

បន្ទាប់ពីអានសារលិខិត របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ថ្មី២០២៥-២០២៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែល ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងគ្រប់កម្រិត របស់ ក្មួយៗ ។

ឯកឧត្តម ម៉ាង​ ស៊ីណេត​ អភិបាលខេត្ត ក៏បានលើកឡើងថា៖ ក្នុងវិស័យអប់រំជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទាំងផ្នែកបរិមាណ និង គុណភាព ដែលបានផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

ឯកឧត្តមបន្តទៀតថា៖ ពិធីនេះប្រារព្ធឡើងក្នុង គោលបំណងប្រមែប្រមូលកុមារទាំងអស់ដែលគ្រប់អាយុចូលរៀន នៅទូទាំងប្រទេសដើម្បីទទួលបាននូវការសិក្សានាដើមឆ្នាំសិក្សាថ្មី និងដើម្បីជាការរំលឹកដល់ទិវាគ្រូបង្រៀន ០៥ តុលា ចំពោះ គុណូបការៈរបស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានបូជា កម្លាំងកាយចិត្តបង្ហាត់ បង្រៀនដល់កុមារ និងយុវជនជំនាន់ ក្រោយ ដែលជាទំពាំងស្នងឫស្សីក្នុងការអភិវឌ្ឍប្រទេសឱ្យ រីកចម្រើនស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ សូមយកចិត្ត ទុកដាក់ក្នុងការបំពេញការងារនឹងមានឆន្ទះ មានសាមគ្គីភាព ផ្ទៃក្នុងធ្វើយ៉ាងណាកុំឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន មានការខកចិត្តមកលើយើង។

ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើឱ្យបាត់បង់ ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ៕

ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង ស្រុកទាំង៦ និងរដ្ឋបាល ឃុំ សង្កាត់ទាំង២៩ អធិការដ្ឋាន នគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖

១.ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុស ច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ ចរាចរណ៍

៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិង កុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង

៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយ គុណភាពនិងប្រសិទ្ធភាព

៦.មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថា

ល្អ

៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

សូម​បញ្ជាក់​ថា: សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០២៥ ខេត្តព្រះសីហនុ​នេះមានបេក្ខជនមកប្រឡងសរុបចំនួន ២ ២១១នាក់ ស្រី ១ ១៤៦នាក់ បានប្រឡងជាប់ជាស្ថាពរចំនួន ២ ០០៤នាក់ ស្មើនឹង ៩០,៦៤% ស្រី ១ ០៧៥នាក់ ស្មើនឹង៩៣,៨% ក្នុងនោះ៖

បេក្ខជនជាប់និទ្ទេសA៖ ៥៦នាក់ ស្រី ២៦នាក់

បេក្ខជនជាប់និទ្ទេសB ៖ ១៦៩នាក់ ស្រី ៩០នាក់

បេក្ខជនជាប់និទ្ទេសC៖ ៥៣៩នាក់ ស្រី៣២៣នាក់

បេក្ខជនជាប់និទ្ទេសD ៖ ៧៦៨នាក់ ស្រី៤១២នាក់

បេក្ខជនជាប់និទ្ទេស ៖ ៤៧២នាក់ ស្រី២២៤នាក់

 

ផ្សាយ​:ថ្ងៃទី​១ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ​:សៅ​ វាសនា(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង