ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យផ្លូវបេតុងដែលជាគម្រោងអភិវឌ្ឍខេត្ត.

(ខេត្តព្រះសីហនុ): ផ្លូវបេតុងចំនួនបីខ្សែក្រោមគម្រោងអភិវឌ្ឍខេត្តដែលប្រើប្រាស់ថរិកាខេត្តឆ្នាំ២០២៥ ស្ថិតនៅភូមិ១ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ ត្រូវបានស្ថាបនាជិតរួចរាល់ទាំងស្រុង១០០% ត្រូវបានឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធចុះពិនិត្យ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
– ផ្លូវបេតុងទី១: មានប្រវែង ៥១៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដោយចាក់ក្រាលបេតុង ស្ថិតនៅ មុខពន្ធនាគារខេត្តព្រះសីហនុ។
– ផ្លូវបេតុងទី២: មានប្រវែង ២៦៣ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ដោយចាក់ក្រាល -បេតុង ស្ថិតនៅផ្លូវចូលទៅកាន់ចំណតរថយន្តថ្មី ។
– ផ្លូវបេតុងទី៣: មានប្រវែង ៩៥០ម៉ែត្រ ទទឹង ៧,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ។
ផ្សាយ:ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
















