លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវអញ្ជើញចូលរួមបុណ្យកឋិនទាននៅវត្តសោម​ ស្រុកគីរីវង្ស.

(តាកែវ)​: លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ ជួយមូលដ្ឋានឃុំសោម ស្រុកគីរីវង់ បានដឹកនាំលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ ទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមបុណ្យកឋិនទាននៅវត្តសោម ស្ថិតក្នុងភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។

នាឱកាសនោះដែរលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត បាននាំយកនូវ:

– អង្ករចំនួន ១០០ គីឡូក្រាម

-មីចំនួន ១០ កេស

-ភេសជ្ជៈចំនួន ១០ កេស

– ទឹកបរិសុទ្ធចំនួន ១០ កេស

-បច្ច័យចំនួន ៣,៦៤៥,០០០ រៀល

បន្ថែមពីនោះលោកឧត្តមសេនីយ៍ត្រី  បានជូន ថវិកាបក្សឃុំ ចំនួន ៥០០,០០០ រៀល មេភូមិ ១២ ចំនួន ១,២០០,០០០ រៀល ព្រមទាំង កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋយឃុំ សោម និងប្រជាការពារចំនួន ២២០,០០០ រៀល (សរុបថវិកា ចំនួន ៥,៥៦៥,០០០ រៀល) ដើម្បីចូលរួមក្នុងពិធីបុណ្យកឋិនទាន នេះផងដែរ។

 

ផ្សាយ​:ថ្ងៃទី​២ ខែតុលា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា(Harry​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង