ខេត្តព្រះសីហនុ ទទួលការទាក់ទាញពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រេីនកុះករ ក្នុងឨកាសថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ.

(ខេត្តព្រះសីហនុ): ភ្ញៀវជាតិ និងអន្តរជាតិបាននាំគ្នាសំរុកទៅសំរាកលេងកម្សាន្តនៅខេត្តព្រះសីហនុយ៉ាងច្រេីនកកកុញ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ.
ខេត្តព្រះសីហនុ ត្រូវបានគេចាត់ទុកថាជាទិសដៅសំរាប់អ្នកទេសចរដ៏ទាក់ទាញមួយក្នុងចំណោមខេត្តដ៏ទៃទៀតដែលនៅជាប់តំបន់ឆ្នេរ ដោយសារតែខេត្តព្រះសីហនុសំបូរទៅដោយប្រជុំកោះ រមណីយដ្ឋានលុះហែរបែបធម្មជាតិ កន្លែងកំសាន្តបែបយុវវ័យ សមុទ្រដែលមានឆ្នេរខ្សាច់សក្បោះលាតសន្ធឹងដាច់កន្ទុយភ្នែក ភាពសំបូរបែបនៃអាហារក្នុងស្រុក អាហារគ្រឿងសមុទ្រ រីស្ស៊ត-សណ្ឋាគារឯកជន និងការតុបតែងលំអរភ្លេីងពណ៌ក្នុងទីក្រុងបែបស៊ីវិល័យ៏ស្រស់ឆេីតឆាយ ហេីយកក្តាដែលសំខាន់បំផុតនោះគឺសុវត្ថិភាព ស្ថេរភាពនយោបាយ និងសុខសន្តិភាព ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តាមយន្តការដឹកនាំដ៏បុិនប្រសព្វ និងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រហូតដល់អាណត្តិសម្តេចធិបតី នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន.
តាងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេតសូមស្វាគមន៍ និងសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះលោកយាយ លោកតា ពុកម៉ែ អ៊ំពូមីង បងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកលេង កម្សាន្តនៅខេត្តព្រះសីហនុ។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយ:ពេលបីថ្ងៃ ឯកឧត្តមអភិបាលសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូម មានសុខសុភមង្គលគ្រប់ក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ មានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងសូមជួបប្រទះនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាត។
ផ្សាយ:ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)









