ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង​ ឧបត្ថម្ភអំណោយដល់ក្រសួងមហាផ្ទៃ សម្រាប់ឧបត្ថម្ភ​បន្តជូនដល់សមរភូមិមុខ និងជនភៀសសឹក។

(ភ្នំពេញ)​: នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ តំណាងដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បានអញ្ជើញ ទទួលអំណោយពីស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងឧបត្ថម្ភជូនដល់ក្រសួងមហាផ្ទៃ សម្រាប់យកទៅឧបត្ថម្ភបន្តដល់សមរភូមិមុខ និង ជនភៀសសឹក។

អំណោយរបស់ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បានឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ នាឱកាសនោះ រួមមាន ៖ ថវិកា ចំនួន ១០លាន រៀល, អង្ករ ចំនួន ៥តោន, ក្រមា ចំនួន ២០០, អារភ្លៀង ចំនួន ២០០, អង្រឹង ចំនួន ២០០ និង ថ្នាំពេទ្យ ចំនួន ១កេស។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ ​សុខា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​៧ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង