ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញ ជាអធិបតីពិធីប្រកាសសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពថ្នាក់ដឹកនាំចំណុះ គណៈកម្មាធិការគណបក្ស គ.២៧

(ភ្នំពេញ): នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការគណបក្ស គ. ២៧ បានអញ្ជើញ ជាអធិបតីពិធីប្រកាសសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពប្រធានគណៈជំនាញ ថ្នាក់ដឹកនាំទទួលបន្ទុក ប្រធាននិងអនុប្រធាន ប្រចាំការ តាមបណ្តាគណៈកម្មការគណបក្ស មូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្ស គ.២៧ នៅវិមាន ៧មករា រាជធានីភ្នំពេញ។
ផ្សាយ:ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)








