ចាក់ដីចូលច្រាំងទន្លេ បុកគ្រឹះសំណង់រឹង នៅសង្កាត់ ព្រែកអំពិល និងបែកធ្លាយឯកសារក្រសួងធនធានទឹក និងឧតុនិយម លេខៈ៣៤៨៦ធទទ ធ្វើអោយ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើរយ៉ាងខ្លាំង វគ្គ២ (មានវីដេអូ).

(ក្រុងអរិយក្សត្រ): បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយព័ត៌មាន ធ្វើសេចក្តីរាយការណ៍ ជូន លោកអភិបាលក្រុងអរិយក្សត្រ និងផ្សព្វផ្សាយ ជាសាធារណៈទៅលើបណ្តាញទំនាក់ទំនងសង្គម ការសាងសង់សំណង់រឹងចាក់ដីចូលច្រាំងទន្លេបុកគ្រឹះសាងសង់យ៉ាងពេញទំហឹងស្ថិតនៅ ភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិលក្រុងអរិយក្សត្រ ខេត្តកណ្តាល ស្រាប់តែបែកធ្លាយឯកសារក្រសួងធនធានទឹក និងឧតុនិយម លេខៈ៣៤៨៦ (ធទឧ) ធ្វើអោយ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើរយ៉ាងខ្លាំង ។
យោងឯកសារចុះថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ របស់រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម ជម្រាប មកលោក មាងច័ន្ទសុផល ក្នុងករណីសំណើរសុំអនុញាតសាងសង់ច្រាំងទន្លេមេគង្គ ប្រវែង ៣៧ម៉ែត្រស្ថិតនៅ ភូមិព្រែកដូនហែម សង្កាត់ ព្រែកអំពិលក្រុង អរិយក្សត្រ ខេត្តកណ្តាល។
យោងពាក្យស្នើសុំចុះថ្ងៃទី១៩ខែសីហាឆ្នាំ២០២៤ របស់ លោក មាង ច័ន្ទសុផល ជូនភ្ជាប់ ប្លង់បច្ចេកទេស កែសម្រួល ច្រាំងទន្លេ មេគង្គនិងស្ថានភាពបាតទន្លេនៅ តំបន់សំណង់ការពារច្រាំងទន្លេ។
១-រៀបចំកែសម្រួលប្លង់បច្ចេកទេសច្រាំងទន្លេ ដូចមាន ភ្ជាប់មកជាមួយ។
២-រក្សាច្រាំងទន្លេ និងដីចំណីទន្លេមេគង្គប្រវែង ១៦ ម៉ែត្រ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងបើក លំហមាត់ច្រាំងដោយមិនត្រូវសាងសង់របង ឬបង្កាន់ដៃ ព័ទ្ធជុំវិញឡើយ
៣-ក្នុងអំឡុងពេលសាងសង់និងក្រោយការបញ្ចប់ ការសាងសង់ច្រាំងទន្លេ ក្រសួងនឹងចាត់ ក្រុមការងារ ជំនាញចុះតាមដាននិងត្រួតពិនិត្យ។
យោងខ្លឹមសារទាំង៣ចំនុចនេះ សំនួរសួរថា តើដីចំណី ច្រាំងទន្លេ មានចំនួនកំណត់ប៉ុន្មានម៉ែត្រ សូមឯកឧត្តម ក្រសួងធនធានទឹក និងឧតុនិយម ជួយស្រាយបំភ្លឺ បន្ថែម ជាសាធារណ ដើម្បីកុំអោយប្រជាពលរដ្ឋមានការ ភាន់ច្រឡំ ចំពោះការអនុវត្តច្បាប់ ដែលមានចែងនៅក្នុង ប្រទេសកម្ពុជា។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមាន លិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណី មាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត សាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋាន សាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
តើប្លង់រឹងរបស់លោក មាង ច័ន្ទសុផល ដែលបានស្នើសុំ ទៅក្រសួង ធនធានទឹកនិងឧតុនិយមចេញនៅឆ្នាំ ណា តើមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល បានជ្រាបរឿងនេះទេ?ដោយឡែក យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយ បានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ ។
ការប្រើសិទ្ធិក្នុងការ ចេញប័ណ្ណទៅអោយប្រជាពលរដ្ឋ ស្របតាមនិតិវិធីនៃច្បាប់ត្រឹមត្រូវ តែបើចេញប្លង់ កម្មសិទ្ធិជូនទៅប្រជាពលរដ្ឋ ល្មើសទៅនិងអនុក្រឹត្យ ដែលមានចែងនៃច្បាប់ គឺជារឿងខុសច្បាប់។
ការបែកធ្លាយឯកសារបន្ទាប់ពីក្រុមការងារសារព័ត៌មាន បានផ្សព្វផ្សាយ គ្រាន់តែជាការងារមួយ ក្នុងការ ដោះបន្ទុក តែបើយោងតាមច្បាប់ ត្រូវធ្វើការឆ្លើយតបបែបរដ្ឋបាល គឺជាការងារមួយត្រឹមត្រូវ សាងភាព ជឿជាក់ ក្នុងនាមថ្នាក់ដឹកនាំ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងចាត់មន្ត្រីជំនាញចុះ ត្រួតពិនិត្យ ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណៈ ជូន ប្រជាពលរដ្ឋនិង ជាគណៈមេ បញ្ជាការ ឯកភាពក្រុង គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែល រំលោភបំពានចាក់ដីចូលច្រាំងទន្លេ បុកគ្រឹះសំណង់រឹង មួយកន្លែងនេះ ដោះក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកកាន់ណា រិទ្ធប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ខេត្តកណ្តាល និងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក ប្រាក់ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាល និងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើ ដោយក្តី អនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន និងស្នើសុំដល់ ឯកឧត្តមគួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល និងជាគណៈមេបញ្ជាការឯកភាពខេត្តសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ ដីចូលច្រាំងទន្លេបុកគ្រឹះសាងសង់សំណង់រឹង ដោយក្តី អនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដែលបានធ្វើ សេចក្តីរាយការណ៍ខាងលើថាតើមានលិខិតអនុញាតឬមួយយ៉ាងណា ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះ បញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយ បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបប អ្នកសារព័ត៌មានសូមអរគុណ។
ផ្សាយ:ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)










