លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត.

(ខេត្តតាកែវ)៖នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។
លោកឧត្តមសេនីយត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានណែនាំ និងផ្សព្វផ្សាយអំពីខ្លឹមសារបួនចំនុចសំខាន់ៗដូចខាងក្រោម÷
១-ពង្រឹងទៅលើការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពចំណេះជំនាញ ដើម្បីឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ។
២-ផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំ ដឹកនាំថ្មីៗរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
៣-បន្តពង្រឹងលើការងារកសាងអង្គភាព ការចុះបញ្ជីអចលនទ្រព្យ ការងារចិញ្ចឹមសត្វ ការងារដាំដុះបន្លែ ផ្លែឈើ ដើម្បីធានាលើការងារបំពេញភារកិច្ច ការស្នាក់នៅ ហូបចុក បំប៉នសុខភាពឱ្យកាន់តែល្អប្រសើរ។
៤-ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើសOnline Scams,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រជុំជួរត្រួតពិនិត្យកម្លាំង គោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។
ផ្សាយ:ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)

















