នាវា​ទេសចរណ៍​ខ្នាត​យក្ស​លំដាប់​អន្តរជាតិ​ចំនួន២​គ្រឿង​ បាននាំយកភ្ញៀវចម្រុះជាតិសាសន៍ជិត៤ពាន់នាក់ មកសំចត និងទស្សនាខេត្តព្រះសីហនុក្នុងថ្ងៃតែមួយ..

(ខេត្ត​ព្រះសីហនុ)​៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥​នាវាទេសចរណ៍ បរទេសចំនួនពីរគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ក្នុងព្រឹកតែមួយដោយសុវត្ថិភាពនឹងបាននាំភ្ញៀវទេសចរណ៍បរទេស ចម្រុះជាតិសាសន៍ជិតបួនពាន់នាក់ចូលទស្សនានៅខេត្តព្រះសីហនុ។

នាវាទាំងនេះ នាវាទី១ NOWEGIAN សញ្ជាតិ BAHAMAS ចូលចតវេលាម៉ោង៨ ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាំភ្ញៀវ ទេសចរណ៍បរទេសចំរុះជាតិសាសន៍ចំនួន ១ ៨៧៧ នាក់ ស្រីចំនួន ១ ០៣៩ នាក់ (មាន៥២ សញ្ជាតិ) រួមនិងនាវឹក ចំនួន៨៦៤ នាក់ ស្រី ១៩១ នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេល ០១ថ្ងៃ ។

– ចំនួនភ្ញៀវដែលមានច្រើនជាងគេ CHINA, CANADA និង BRITISH

+ លក្ខណៈបច្ចេកទេស៖

ប្រវែងបណ្តោយ 268,29m

ប្រវែងទទឹង 32,20 m

ជំរៅទឹក 8,4 m​ នាវាមកពីប្រទេសចិន ត្រឡប់ទៅប្រទេស ថៃ​នឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុវិញ នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល ។

នាវាទី២ Westerdam សញ្ជាតិ Holland ចូលចតនៅកំពង់ផែ ស្វយ័តអន្តរជាតិខេត្តព្រះសីហនុ វេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាំភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ចំនួន១ ៨៩៦ នាក់ ស្រីចំនួន ១ ០២២ នាក់ (មាន៤២ សញ្ជាតិ) រួម និងនាវឹកចំនួន ៨០០ នាក់ ស្រី ១៦០ នាក់ មកទស្សនាប្រទេស កម្ពុជារយៈពេលមួយថ្ងៃដូចគ្នា ។ចំនួនភ្ញៀវដែលមានច្រើនជាងគេ USA ៦២៣ នាក់ និង AUS ៥៣៩នាក់ ។

+ លក្ខណៈបច្ចេកទេស៖

ប្រវែងបណ្តោយ 285,22 m

ប្រវែងទទឹង 32,20 m

ជំរៅទឹក 8,10 m​ នាវាមកពីប្រទេសថៃ ត្រឡប់ទៅប្រទេស ម៉ាឡេស៊ី​និងចាកចេញពីកំពង់ផែ ក្រុងព្រះសីហនុវិញនៅវេលាម៉ោង ១៩ យប់ថ្ងៃខែឆ្នាំដដែល ។

យោងតាមអជ្ញាធរ​ និងមន្ត្រីផ្នែកទេសចរណ៍បាមឲ្យដឹងថា គោលដៅដែលភ្ញៀវទៅទស្សនាកម្សាន្ត រួមមាន ការធ្វើដំណើរទស្សនាចរចល័តក្នុងក្រុងព្រះសីហនុ និងតាមគោលដៅដែលអជ្ញាធររៀបចំរួមមាន៖ វេទិកា៧មករា (វិមានឯករាជ្យក្រុងព្រះសីហនុ), ឆ្នេរអូឈើទាល, ភោជនីយដ្ឋាន Seaside, Bay of life, វត្តលើ, វត្តសមាធិ, វត្ត ក្រោម, ទំនប់រលក, រូបសំណាកព្រះថោងនាងនាគ, រូបសំណាកព្រះ សិវៈ និងព្រះនាងឧមាវតី, រូបសំណាកតោពីរ, សាលាបឋម ហ៊ុនសែនរាម, សាលាបឋមហ៊ុន​ សែន​ បិតត្រាំង ៕

 

ផ្សាយ​:ថ្ងៃទី​២៧ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង