
សេចក្ដីអំពាវនាវ
សម្ពន្ធយុវជនអាហារូបករណ៍ស២ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សម្ពន្ធយុវជនអាហារូបករណ៍ស២ មេត្តាចូលរួមជាថវិកា គ្រឿងឧបភោគបរិភោគ អាវការពារ និងសម្ភារៈនានា ជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ដោយសម្ពន្ធយុវជនអាហារូបករណ៍ស២ នឹងនាំយកថវិកា និងសម្ភារៈទាំងអស់នេះទៅធ្វើការចុះសួរសុខទុក្ខកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែនដោយផ្ទាល់ នាពេលខាងមុខនេះ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា មេត្តាចូលរួមជាថវិកា ឬសម្ភារៈ ទៅតាមកម្លាំងសទ្ធារជ្រះថ្លា និងឆន្ទៈស្នេហាជាតិរៀងៗខ្លួន។
សូមគោរពអរគុណ!
ផ្សាយ: ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
