លោកឧត្តម​សេនីយ៍​ត្រី​ហេង​ ប៊ុ​ន​ទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ចូលជួបសម្តែងការគួរសម និងជូនពរ​ជ័យសិរីមង្គលដល់​ ឯកឧត្តម​​​ នាយ​ឧត្តម​សេនីយ៍​ វង្ស ពិសេន អគ្គ​មេបញ្ជាការ​នៃកងយោធពល​ខេមរ​ភូមិន្ទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ ដែលនឹងមកដល់នាពេលខាងមុខ។

(ខេត្តព្រះសីហនុ)​: ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦​​ លោកឧត្តម​សេនីយ៍​ត្រី​ហេង​ប៊ុ​ន​ ទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ចូលជួបសម្តែងការគួរសម និងមកជូនពរ​ជ័យសិរីមង្គលដល់​ ឯកឧត្តម​​​ នាយ​ឧត្តម​សេនីយ៍​ វង្ស ពិសេន អគ្គ​មេបញ្ជាការ​នៃកងយោធពល​ខេមរ​ភូមិន្ទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ ដែលនឹងមកដល់នាពេលខាងមុខ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ​ លោកឧត្តម​សេនីយ៍​ត្រី​ក៏បានលេីកហត្ថាគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម​​​ នាយ​ឧត្តម​សេនីយ៍​ និងលោកជំទាវ​ ព្រមទាំងបុត្រា​ បុត្រី​ ចៅៗជាទីស្រលាញ់ ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងកាយពលក្លៀវក្លា បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ឱ្យកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍តទៅ៕

 

ផ្សាយ​:ថ្ងៃទី​១០ ខែមេសា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង ​ប៊ុ​នទី​( (FB)

 

ព័ត៌មានដែលជាប់ទាក់ទង