រថយន្ដខ្នាតយក្សដឹកបង្គោលភ្លើងធំៗរបស់ក្រុមហ៊ុន «បូសខន អ៊ិនវេសស្មិនត្រេឌីង» ធ្វើចរាចរណ៍ចូលក្រុងភ្នំពេញដោយគ្មានព្រូឡានសោះនិងខុសម៉ោងរដ្ឋបាលអនុញ្ញាតធ្វើចរាចរណ៍ បណ្ដាលឲ្យប៉ះនិស្សិតស្រីម្នាក់ស្លាប់បាត់បង់ជីវិត

ផ្សាយចេញពីរាជធានីភ្នំពេញថ្ងៃទី១១ខែមេសាឆ្នាំ២០២៦
(ភ្នំពេញ) ករណីបើកបរខ្ជីខ្ជារបង្ករឡើងដោយរថយន្ដរបស់ក្រុមហ៊ុន «បូសខន អ៊ិនវេសស្មិនត្រេឌីង» បើកដឹកបង្គោលភ្លើងធំៗធ្វើចរាចរណ៍ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនាពេលថ្ងៃ បានបណ្ដាលឲ្យនិស្សិតស្រីម្នាក់ឈ្មោះ ស៊ុំ លីហ្សា អាយុ២១ ជានិស្សិតឆ្នាំទី០២ ជិះលើដងផ្លូវអទិភាពបណ្ដាលប៉ះគ្នាបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ហើយភ្លាមៗនោះតៃកុងគេខ្លួនបាត់ស្រមោល និងក៏គ្មានព្រូឡានធ្វើចរាចរណ៍ផងដែរ ហេតុការណ៍នេះបានកើតឡើងស្ថិតនៅវេលាម៉ោង០២៖០០រសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ ស្ថិតនៅត្រង់ចំណុចសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុមានរថយន្ដរបស់ក្រុមហ៊ុន «បូសខន អ៊ិនវេសស្មិនត្រេឌីង» បានដឹកបង្គោលភ្លើងជាច្រើនដើមចេញពីក្រុមហ៊ុនមួយនេះតែម្ដង ឯការបើកនៅលើដងផ្លូវខាងមុខក្រុមហ៊ុននេះ គឺគ្មានព្រូដើម្បីសុំផ្លូវជាមុននោះទេ គឺបានបើកចេញយ៉ាងលឿនតែម្ដងខណៈដែលកំពុងតែបើកបរចេញនោះ ដោយគ្មានការប្រុងប្រយ័ត្នអ្វីសោះនោះ បានជាជនរងគ្រោះឈ្មោះ ស៊ុំ លីហ្សា កំពុងតែជិះតាមបណ្ដោយផ្លូវអទិភាពក៏ត្រូវបានរថយន្ដខាងលើបុកកិនចំកណ្ដាលបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។
ក្រោយបើករថយន្ដខ្នាតយក្សគ្មានព្រូឡាន និងខុសម៉ោងដែលរដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតហើយនោះ តៃកុងរបស់ក្រុមហ៊ុនខាងលើនេះបានគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្ដែជាអកុសលដោយសារតែរបួសធ្ងន់ធ្ងរពេកទើបបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។ នាពេលបច្ចុប្បន្ននេះរថយន្ដត្រូវកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយពីសំណាក់ក្រុមហ៊ុន «បូសខន អ៊ិនវេសស្មិនត្រេឌីង» តែម្ដង។
តាមប្រភពពីរពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបានលើកឡើងតៗគ្នាថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញកើតមានឡើងជាញឹកញាប់នៅខាងមុខក្រុមហ៊ុន «បូសខន អ៊ិនវេសស្មិនត្រេឌីង» ហើយគេក៏ធ្លាប់ឃើញបានបុកមនុស្សស្លាប់ ឈានដល់អូសជនរងគ្រោះចូលក្នុងព្រៃក្បែរនោះទៀតផង។
ដូចគ្នានោះដែរ ភ្នាក់ងារសារព័ត៌មានASEAN DAILY យើងខ្ញុំក៏បានចុះទៅសុំបទសម្ភាសន៍ពីម្ចាស់ក្រុមហ៊ុន តែសន្តិសុខក្រុមហ៊ុនថាមិនមានលេខទូរសព្ទនោះទេ។
ក្រុមគ្រួសារជនរងគ្រោះ ទទូចស្នើសុំដល់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេស សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយរកភាពយុត្តិធម៌ដល់ក្រុមគ្រួសារពួកគាត់ផង។
សូមជម្រាបជូនផងដែរថា យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមិនអនុញ្ញាតអោយរថយន្ដខ្នាតធំដឹកទំនិញគ្រប់ប្រភេទមិនអោយចូលភូមិសាស្ដ្ររាជធានីភ្នំពេញ ចាប់ពីម៉ោង ០៦៖រហូតដល់ម៉ោង ០៩យប់ ជាកំហិត ក្នុងគោលបំណងដើម្បីកុំមានការកកស្ទះចរាចរណ៍ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំនឹងរងចាំមើលថា ក្រុមគ្រួសារជនរងគ្រោះនឹងទទួលបានភាពយុត្តិធម៌យ៉ាងដូចម្ដេចពីសំណាក់ ក្រុមហ៊ុន «បូសខន អ៊ិនវេសស្មិនត្រេឌីង» ដែលបង្កគ្រោះថ្នាក់ ស្លាប់បាត់បង់ជីវិតមនុស្សអាណោចអាធមដូចនេះ
? ពាក់ព័ន្ធរឿងនេះអង្គភាពសារព័ត៍មានយើងខ្ញុំនៅតែបន្ដតាមដានជានិច្ច
អង្គភាពសារព័ត៌មានASEAN DAILY យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងខ្ញុំរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគោរពពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន
អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំពុំមានចេតនាញុះញង់ទៅលើស្ថាប័នពាក់ព័ន្ធមួយណាឡើយ
សម្រាប់ព័ត៌មានលំអិតអង្គភាពសារព័ត៌មានអាស៊ានដេលីយើងខ្ញុំនឹងផ្សាយនៅវគ្គបន្ទាប់ សូមអរគុណ។៕
