ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្តសកម្មភាពយ៉ាងរស់រវេីក ក្នុងការនាំចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន.(មានវីដេអូ)

(ខេត្តពោធិ៍សាត់) : សកម្មភាពដ៏រស់រវេីករបស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណ:ភិបាលខេត្តពោធិ៍សាត់ ដេីរតួយ៉ាងសំខាន់ក្នុងកិច្ចការរដ្ឋបាលជាថ្នាក់ដឹកនាំខេត្តប្រកបដោយបញ្ញាណ ជាក់ស្តែងថ្មីៗកន្លងទៅនេះឯកឧត្តមអភិបាលខេត្ត បានយកតួនាទីជាមន្ត្រី បំរើរាស្ត្រ ស្របតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានដឹកនាំ មន្ត្រីរាជការ ស្ថាប័ន មន្ទីរ អង្គភាព កងកំលាំងពាក់ព័ន្ធ ជុំវិញចុះជួប និងសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋនៅតាម បណ្តា តំបន់ ក្រុង ស្រុក និងទូទាំងខេត្តពោធិ៍សាត់ នា ឱកាសមុនរដូវចូលឆ្នាំខ្មែរ ប្រពៃណីរជាតិ និងក្រោយ រដូវ ចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នេះជាសារបញ្ជាក់អោយឃើញនៃកាយវិកាយដ៏រស់រវេីកក្នុងនាមជាថ្នាក់ដឹកនាំ ដែលប្រកាន់ភ្ជាប់នូវតួនាទី ដែលខ្លួនបានទទួលអំណាច ជាមន្ត្រី ដែល ទទួលបានមកពី ប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ក្នុងតួនាទីនេះទៀតសោធ ឯកឧត្តម ខូយ រីដា ប្រកាន់ជំហរ យ៉ាង មុតមាំ យកមកប្រើ ក្នុងនាមជាមន្ត្រីថ្នាក់ដឹកនាំ និងជា អ្នកបំរើរាស្ត្រ អោយចំគោលដៅ ហើយក៏ជាការអនុវត្ត តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចទាំងទ្វេ ពិសេស សម្តេចតេជោ ហ៊ុន សែន ដែលច្រើនតែ ចង្អុលបង្ហាញ ជូន។
ផ្សាយ:ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷និពន្ធនាយករងប្រចាំខេត្តពោធិ៍សាត់