គម្រោងអភិវឌ្ឍន៍ផ្លូវបេតុងអាមេ និងប្រព័ន្ធលូ ក្នុងឃុំកំពេញ និងឃុំអូត្រេះ ស្រុកស្ទឹងហាវ ត្រូវបានរដ្ឋបាលស្រុកស្ទឹងហាវរៀបចំពិធីបេីកសំណេីដេញថ្លៃជាសារធារណ:ក្រោមអធិបតីភាព លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ និងលោកស្រី ម៉ម សាមុត អភិបាលរងស្រុក.

ខេត្តព្រះសីហនុ៖រដ្ឋបាលស្រុក ស្ទឹងហាវ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីបើកសំណើដេញថ្លៃជាសាធារណៈ ដើម្បីអនុវត្តគម្រោង មូលនិធិឃុំឆ្នាំ២០២៦ សំដៅអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងអារមេ និង ប្រព័ន្ធលូក្នុងឃុំកំពេញ និងឃុំអូត្រេះ ប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំកំពេញ ក្រោមអធិបតីភាព លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ និងលោកស្រី ម៉ម សាមុត អភិបាលរងស្រុកស្ទឹងហាវ ព្រមទាំងមានការចូលរួមពីមន្ត្រីបច្ចេកទេស ក្រុមប្រឹក្សាឃុំ និងតំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកសារព័ត៌មានជាច្រើន។
យោងតាមរបាយការណ៍បច្ចេកទេស គម្រោងដែលដាក់ឱ្យដេញថ្លៃរួមមាន ៣ ផ្នែកសំខាន់ៗ៖
គម្រោងសាងសង់ផ្លូវបេតុងអារម៉េ (ភូមិ១) ផ្លូវមេប្រវែង ១៣៧ ម៉ែត្រ និងផ្លូវ ខ្នែង ៣១៤ ម៉ែត្រ (ទទឹង ៧ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ) ដោយប្រើប្រាស់ដែកទំហំ ១២ មីលីម៉ែត្រ ដើម្បីធានាគុណភាពរឹងមាំ។
គម្រោងប្រព័ន្ធលូអ៊ុយគ្មានគម្រប (ភូមិ១ និងភូមិ២) ប្រវែង ៣០០ ម៉ែត្រ (ទំហំ ០.៧ម x ០.៧ម) កម្រាស់បាត និងជញ្ជាំង ០.១៥ ម៉ែត្រ ប្រើប្រាស់ដែក ១០ មីលី ម៉ែត្រ។
គម្រោងប្រព័ន្ធលូអ៊ុយមានគម្រប (ភូមិ២ និងភូមិ៣) ប្រវែង ៦៥០ ម៉ែត្រ (ទំហំ ០.៧ម x ០.៧ម) រួមជាមួយការ បំពាក់ស្លាកសញ្ញាគម្រោងធ្វើពីថ្មម៉ាប។
ក្នុងឱកាសនោះ លោក ឃាង ភារម្យ បាន សង្កត់ធ្ងន់ថា ដំណើរការដេញថ្លៃនេះត្រូវ បានធ្វើឡើងយ៉ាងហ្មត់ចត់ ដើម្បីជ្រើសរើស ក្រុមហ៊ុនដែលមានសមត្ថភាពពិតប្រាកដ។ លោកបានរំលឹកដល់ក្រុមហ៊ុនដែលឈ្នះ ការដេញថ្លៃថា “ត្រូវអនុវត្តការសាងសង់ ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជាដាច់ខាត ដើម្បីបម្រើផលប្រយោជន៍ យូរអង្វែងជូនប្រជាពលរដ្ឋ និងធានាបាននូវ គុណភាពសំណង់រឹងមាំ”។
ការអភិវឌ្ឍនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ ជួយសម្រួលដល់ការធ្វើដំណើរ និងដោះស្រាយបញ្ហាលិចលង់ក្នុងលំនៅឋាន នារដូវវស្សា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ អភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលខេត្ត ព្រះសីហនុ៕
ផ្សាយ:ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:មន្ទីរព័ត៌មានខេត្តព្រះសីហនុ










