ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា។

(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បី តាមដាន និងវាយតម្លៃលើលទ្ធផល ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ឬ Online Scams។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្កើន ប្រសិទ្ធភាពក្នុងការទប់ស្កាត់បទល្មើស បច្ចេកវិទ្យា ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និង កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំង ជំនាញ ដើម្បីលុបបំបាត់រាល់សកម្មភាព ឆបោកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ឱ្យ មានប្រសិទ្ធភាពខ្ពស់បំផុត។
ផ្សាយ:ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷មន្ទីរព័ត៌មានខេត្តព្រះសីហនុ













