ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជេីញចុះពិនិត្យដំណើរការជួសជុល កែលម្អ និង សាងសង់អគារទីស្នាក់ការគណបក្សប្រជាជន កម្ពុជា ខេត្តព្រៃវែង និងបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធទីស្នាក់ការសហភាព សហព័ន្ធយុវជនកម្ពុជា។

(ខេត្តព្រៃវែង): ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជេីញចុះពិនិត្យដំណើរការជួសជុល កែលម្អ និង សាងសង់អគារទីស្នាក់ការគណបក្សប្រជាជន កម្ពុជា ខេត្តព្រៃវែង ដែលនឹងត្រៀមសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ក៏បានបន្តដំណេីរចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធទីស្នាក់ការសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង សម្រាប់បើក វគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញខ្លីៗ ដោយ ឥតគិតថ្លៃ ដល់សិស្សានុសិស្ស និស្សិត និង យុវជន យុវនារី ក្នុងមូលដ្ឋានផងដែរ។
ផ្សាយ:ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)


















