លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់ សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ អញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួម សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់ គណៈកម្មាធិការ ។

(ភ្នំពេញ):ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត មានប្រសាសន៍ដឹងគុណយ៉ាងជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា និងជាអតីតប្រធានកិត្តិយសរបស់ គណៈកម្មាធិការ ដែលកន្លងមក សម្តេចទាំងទ្វេ តែងតែបានគាំទ្រទាំងផ្នែកស្មារតី និងធនធាន ដើម្បីធានាដល់កិច្ចការលើកកម្ពស់តម្លៃ និង សីលធម៌សង្គម។
បន្ថែមពីនេះ, លោកជំទាវបណ្ឌិត បានវាយតម្លៃ ខ្ពស់ និងកោតសរសើរ ចំពោះការខិតខំរបស់ គណៈកម្មាធិការក្នុងការអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំង ការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សីលធម៌ សង្គម និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយ ណាដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីខ្មែរ ជាពិសេសគឺការធ្វើ បច្ចុប្បន្នភាពលើសកម្មភាពរបស់គណៈកម្មាធិការ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ និងការវិវត្តថ្មី របស់សង្គម។
លើសពីនេះ ជាការគិតគូរដល់ការលើកទិសដៅ ការងារ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ ប្រកបទៅដោយភាពឈ្លាសវៃ ភាពធន់ និងភាព អាចបត់បែនបានដើម្បីគណៈកម្មាធិការអាច អនុវត្តយ៉ាងរលូនក្នុងស្ថានភាពសាកលលោក កំពុងវិវត្តយ៉ាងឆាប់រហ័ស ជាពិសេសគឺក្នុង សម័យឌីជីថលនេះ។
សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និង គ្រួសារខ្មែរ ហៅកាត់ថា គ.ជ.ស.ស.ខ. ត្រូវបាន បង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណង ថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរព សីលធម៌និងសុភមង្គលគ្រួសារ ដោយការ លើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាព ស្ត្រីខ្មែរ។ ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការ តែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើក ទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំ មកនេះ គណៈកម្មាធិការសម្រេចបានសមិទ្ធផល ជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាង ទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការនិងបង្ក្រាប បទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សានិង ការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការ លើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធ ឌីជីថល។
ផ្សាយ:ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷STPM







