លោកឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​នទី​ បានអញ្ជេីញនាំយកនូវគ្រឿងសម្ភារ: ព្រមទាំងបច្ច័យចូលបុណ្យមួយចំនួន ប្រគល់ជូនដល់ក្រុមគ្រួសារនៃសព​១គ្រួសារដែលមានជីវភាពខ្វះខាត​ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ​

(ខេត្តព្រះសីហនុ)​: វេលាម៉ោង១១:៤០នាទី
ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​នទី​ រួមនឹងលោក ខៀវ សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានភូមិ១ លោក ស៊ុំ សំបូរ ប្រធានភូមិ១ បានទៅចូលរួមពិធីបុណ្យសពរបស់ប្រជាពលរដ្ឋ ចំនួន ០១គ្រួសារ ដែលមានជីវភាពខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋាន នៅចំណុចមុខផ្សារចិន ស្ថិតក្នុងក្រុមទី៥ ភូមិ១ សង្កាត់៤​ ក្រុងព្រះសីហនុ​ និងនាំយកនូវគ្រឿងសម្ភារ: ព្រមទាំងបច្ច័យចូលបុណ្យមួយចំនួន ប្រគល់ដល់ក្រុមគ្រួសារនៃសព។

១/ សពឈ្មោះ ហូយ សូន ភេទស្រី អាយុ
៦៥ឆ្នាំ ជនជាតិខ្មែរ ទទួលមរណភាព ដោយជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងនោះគ្រឿងសម្ភារ: បច្ច័យចូលបុណ្យ ដែលគ្រួសារសព ទទួលបានរួមមាន:
១- អង្ករ ចំនួន ០១បាវ ស្មើនឹង២៥គីឡូក្រាម
២- ទឹកសុទ្ឋ ចំនួន ០៤យួរ
៣- មីខ្លាឃ្មុំ ចំនួន ០១កេស
៤- ទឹកត្រី ចំនួន ០២យួរ
៥- បច្ច័យបុណ្យ ចំនួន ៩៧០,០០០រៀល

ជាមួយគ្នានេះ ក្រុមការងារសង្កាត់លេខ៤ បានឧបត្ថម្ភគ្រឿងសម្ភារៈ បច្ច័យចូលបុណ្យបន្ថែមរួមមាន:
១- អង្ករ ចំនួន ០១បាវ ស្មើនឹង២៥គីឡូក្រាម
២- ត្រីខ ចំនួន ០៥កំប៉ុង
៣- ម្សៅស៊ុបខ្នរ ចំនួន ០១កញ្ចប់
៤- បច្ច័យបុណ្យ ចំនួន ១០០,០០០រៀល

+សរុបបច្ច័យបុណ្យចំនួន ១,០៧០,០០០រៀល៕

 

ផ្សាយ​:ថ្ងៃទី​១៦ ខែតុលា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ប៊ុ​នទី​(ផេក)

 

 

ព័ត៌មានដែលជាប់ទាក់ទង