អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បញ្ជូន​ជនសង្ស័យប្រុស ស្រី ចំនួន០៤នាក់​ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការអនុវត្តតាមនិតីវិធី ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.​

(ខេត្តព្រះសីហនុ)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជវុធហត្ថខេត្តព្រះសីហនុ វេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៤នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការអនុវត្តតាមនិតីវិធី ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបង្រ្កាបបានកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

១/ ឈ្មោះ OSVALDO ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

២/ ឈ្មោះ AGUSTINUS ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

៣/ ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

៤/ ឈ្មោះ ឆើត វី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

+ ចាប់ដកហូតវត្ថុតាងរួមមាន:

១- ក្រាមសថ្លា ២៣កញ្ចប់ ទម្ងន់១៧៨,២៥ក្រាម ទាំងសម្បក

២- ថ្នាំគ្រាប់ពណ៌ក្រហម ០៨គ្រាប់ ទម្ងន់១,៥១ក្រាម ទាំងសម្បក

៣- ថ្នាំគ្រាប់ពណ៌ប្រផេះ ២០គ្រាប់ ទម្ងន់៧,៤៧ក្រាម ទាំងសម្បក

៤- កញ្ចប់ពណ៌ទឹកសមុទ្ររូបសេះ ០២កញ្ចប់ ទម្ងន់៩ក្រាម ទាំងសម្បក

៥- កញ្ចប់ពណ៌ខៀវអក្សរLX ០១កញ្ចប់ ទម្ងន់៤,៤៩ក្រាម ទាំងសម្បក

៦- កញ្ចប់ពណ៌ខៀវអក្សរចិន ០១កញ្ចប់ ទម្ងន់៥ក្រាម ទាំងសម្បក

៧- កញ្ចប់ពណ៌ក្រហមរូបសេះខ្មៅ ០១កញ្ចប់ ទម្ងន់១០,៨១ក្រាម ទាំងសម្បក

៨- កញ្ចប់ពណ៌ត្រួយចេក ០១កញ្ចប់ ទម្ងន់២,៩៩ក្រាម ទាំងសម្បក

៩- កញ្ចប់អក្សរOk.BOOM ០៥កញ្ចប់ ទម្ងន់៤,៤៤ក្រាម ទាំងសម្បក

១០- បារីអេឡិចត្រូនិច ១៧ដើម

១១- ជញ្ជីង ០២

១២- ខ្សៀ ០៦

១៣- ដបជក់ ០២

១៤- ជ្រុញ ០១

១៥- កាំបិត ០៣

១៦- ម៉ាស៊ីនអ៊ុតថង់គ្រឿងញៀន ០២

១៧- បំពង់អុកស៊ីសែន ០២

១៨- លិខិតឆ្លងដែន ០១ក្បាល

១៩- ទូរសព្ទ ០៧គ្រឿង

២០- ថង់វិចខ្ចប់គ្រឿងញៀនមួយចំនួន៕

 

ផ្សាយ​:ថ្ងៃទី​១៨ ខែតុលា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)​

ប្រភព​:បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ

 

ព័ត៌មានដែលជាប់ទាក់ទង