ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អញ្ជើញ​ជា​អធិបតី​ក្នុងពិធីបញ្ចូល​សមាជិក​ សមាជិកាគណ:បក្សប្រជាជនកម្ពុជា​ ក្រុងព្រះសីហនុ.​

(ខេត្ត​ព្រះសីហនុ)​: នារសៀល​ថ្ងៃ​អាទិត្យ​ទី២២ ខែមិថុនា​ ឆ្នាំ២០២៥​ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈ

កម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិក គណបក្សថ្មីចំនួន ៨០២នាក់ ស្រី ៣៨៣នាក់ របស់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង៤ នៃ ក្រុងព្រះសីហនុ​ ស្ថិតនៅ​ភូមិ៣​ សង្កាត់លេខ​១ ក្រុង/ខេត្ត​ព្រះសីហនុ​ ។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏បាន​ធ្វេី​កោតសរសើរ​ និងមាន​មតិ​ស្វាគមន៍​ចំពោះសមាជិក សមាជិកាទាំងអស់ដែលបានជឿជាក់លេីគណ:បក្សប្រជាជនកម្ពុជា​ ក្រោមការដឹកនាំដ៏​ ឆ្លាតវៃ​ និងបុិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ ​សែន​ ប្រធាន​គណបក្ស​។

ឯកឧត្តម​ បញ្ជាក់​ថា​ គណបក្សប្រជាជនកម្ពុជា​ គឺជាគណបក្សដែលមានកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយដ៏ត្រឹមត្រូវ ជាគណបក្សនយោបាយ មានភាពចាស់ទុំ មានបទពិសោធន៍គ្រប់គ្រាន់ និង ឈ្លាសវៃក្នុងការគ្រប់គ្រង ដឹកនាំ ប្រទេសជាតិ ព្រមទាំងបានរួមសុខ រួមទុក្ខជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ។

ស្នាដៃ និងសមិទ្ធផលធំៗ របស់គណបក្សប្រជាជនកម្ពុជា តាមរយៈរាជរដ្ឋាភិបាល កន្លងមកបាន នាំមកនូវសុខសន្តិភាព និងបានការពារយ៉ាងរឹងមាំដែលជាមូលដ្ឋានគ្រឹះ ធ្វើឱ្យសង្គមជាតិយើងមានការ អភិវឌ្ឍរីកចំរើន ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ស្របទៅនឹងបំណងប្រាថ្នាដែលប្រជាពលរដ្ឋចង់បាន​ ។

ជាងនេះទៅទៀត ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ បានធ្វេីការសង្កត់ចំៗថាគណបក្សប្រជាជនកម្ពុជាគឺយកអាយុជីវិតជាដេីមទុន ក្នុងការ​អភិវឌ្ឍ​ន៍​ប្រទេសជាតិ​ ខុសពីគណបក្សប្រឆាំងដែលតែងតែយកប្រជាពលរដ្ឋជាឈ្នាន់ក្នុងការឡេីងកាន់អំណាច​ ហេីយបេីនិយាយអំពីយុទ្ធសាស្រ្ត និងយុទ្ធវិធីក្នុងការធ្វេីសង្ក្រាមរបស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​គឺសម្តេចដាក់ចេញមួយៗ តែច្បាស់លាស់ក្នុងការការពារទឹកដី ជាពិសេសធ្វេីអោយយេីងមានប្រៀបជាងសត្រូវ។

ឯកឧត្តម​ ក៏បានស្នេីរសុំដល់លោក ស​រ​ កក្កដា​ គណ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុងព្រះសីហនុ​អោយរៀបចំដាក់សមាជិកសមាជិកាអោយបានត្រឹមត្រូវតាមរចនាសម្ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជា និងសូមជូនពរអោយសមាជិកសមាជិកទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ​ វណ្ណៈ​ សុខៈ​ និង​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សមាជិកគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ សរុបមានចំនួនដូចខាងក្រោម៖

+សង្កាត់លេខ១ ចំនួន ២៦៧ នាក់

+សង្កាត់លេខ២ ចំនួន ៩៥ នាក់

+សង្កាត់លេខ៣ ចំនួន ២៧២ នាក់

+សង្កាត់លេខ៤ ចំនួន ១៦៦ នាក់

 

ផ្សាយ​:ថ្ងៃទី​២២ ខែមិថុនា​ ឆ្នាំ២០២៥​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ​

សៅ​ ​វាសនា​(Harry​VS)​

 

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង