លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ​ បានអញ្ជើញ​ចូលរួមពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា.

(ខេត្ត​សៀមរាប)​: លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ​ បានអញ្ជើញ​ចូលរួមពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាព សហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅ សាល់សន្និសីទសណ្ឋាគារ សុខាសៀមរាប។ ពិធីនេះមានវត្តមាន អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជក សមាជកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម ប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ព្រមទាំងភ្ញៀវកិត្តិយស សរុបជាង ៧០០ រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត រួមទាំង សមាជិក សមាជិកា ដែលមានវត្តមាននៅក្នុងពិធីបិទ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក.នាព្រឹក នេះ។ ឯកឧត្តម បានថ្លែងរបាយការណ៍ស្តីពីលទ្ធផលនៃ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ដែល បានប្រព្រឹត្តទៅរយៈពេល ០៤ ថ្ងៃកន្លះមកនេះ ដោយ អង្គប្រជុំសម្រេចលទ្ធផលផ្លែផ្កាគួរជាទីមោទកៈ ។

ក្នុងឱកាសនេះ ឯកឧត្តមបានមានប្រសាសន៍ថា ដោយ ប្រកាន់ខ្ជាប់នូវស្មារតី ២ ធ្នូ ស.ស.យ.ក. បានពង្រឹង តួនាទីស្នួល និងបានចូលរួមយ៉ាងសកម្មលើវិស័យ មនុស្សធម៌ អប់រំ សង្គមកិច្ច សិក្សាធិការ វប្បធម៌ សាសនា ដែលជាការរួមចំណែកក្នុងការថែរក្សា ស្ថិរភាពសង្គម នយោបាយ និងជីរុញកំណើនសេដ្ឋកិច្ច ជាតិ។ ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ស.ស.យ.ក. សូមបង្ហាញការគាំទ្រឥតងាករេចំពោះ គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគាំទ្រលើ វិធានការនានា ក្នុងការការពារបូរណភាពដែនដី និង អធិបតេយ្យជាតិ។ ឯកឧត្តម បានគូសបញ្ជាក់ថា ស.ស.យ.ក. នឹងចូលរួមចំណែកក្នុងបុព្វហេតុការពារ អធិបតេយ្យ បូរណភាពដែនដី និងកិត្តិយសជាតិ ហើយ ស.ស.យ.ក. នឹងនៅជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅគ្រប់ពេលមានការ គំរាមកំហែង ឬការប្រម៉ាចណាមួយមកលើកម្ពុជា។

ក្នុងនាមជាប្រធាន ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី ក៏បានប្តេជ្ញា នឹងបន្តបំពេញបេសកកម្មក្នុងការពូន ជ្រុំស្មារតីយុវជន ដើម្បីការពារនូវរាល់សមិទ្ធផលដែល ថ្នាក់ដឹកនាំជំនាន់មុនបានលះបង់កម្លាំងកាយ ចិត្ត ដើម្បី នាំមកនូវសុខសន្តិភាព ស្ថេរភាព ជូនប្រទេសកម្ពុជា ជាពិសេសការពារនូវរាល់មរតកប្រវត្តិសាស្ត្រ និងមរតក វប្បធម៌ ដែលជាស្នាព្រះហត្ថដ៏ថ្លៃថ្លារបស់ព្រះបិតា ឯករាជ្យ ព្រមទាំងការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលមានសម្តេចតេជោ ជាបិតា ស្ថាបនិកសន្តិភាពដ៏ឆ្នើម។

 

ផ្សាយ​:ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង