ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ .


(ខេត្តព្រះសីហនុ)​: រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសំណេះសំណាលសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនក្នុងខេត្តព្រះសីហនុ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឆ្លៀត​ក្នុងឨកាស​សំណេះសំណាល សួរសុខទុក្ខ ជាមួយអតីត យុទ្ធជន និងនិវត្តជន សរុប ចំនួន១២០នាក់​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ ក៏បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ និងលោកជំទាវ​ ជាពិសេស​សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងលោកជំទាវ​បណ្ឌិត​ ដែលតែងតែគិតគូរពីការលំបាក់របស់បងប្អូនដែលជាអតីតយុវជនទេីបបានរៀបចំពិធីបញ្ចុះបឋមសិលាកសាងទីស្នាក់ការសមាគមសម្រាប់បម្រើនូវសេវា​តម្រូវការចាំបាច់ផ្សេងៗ ជូនបងប្អូនអតីតយុទ្ធជនយើងឲ្យកាន់តែមានភាពល្អប្រសើរ បន្ថែមទៀត។

អគារទីស្នាក់ការនេះមានទំហំ២២៨.៨ ម៉ែត្រការ៉េ ធ្វើអំពីបេតុងប្រក់ក្បឿងចែកចេញជា​៦បន្ទប់:

-បន្ទប់ធ្វើការរបស់ប្រធាន ០១បន្ទប់
-បន្ទប់លេខាធិការដ្ឋានចំនួន០១បន្ទប់
-បន្ទប់ពិធីការចំនួន ០១បន្ទប់
-សាលប្រជុំចំនួន០១បន្ទប់
-បន្ទប់ទឹកចំនួន០២បន្ទប់​ ដែលត្រូវចំណាយថវិកាក្នុងការសាង
សង់សរុបជាង៦ម៉ឺនដុល្លារសហរដ្ឋអាមេរិច។

ក្នុងឱកាសសំណេះសំណាលនោះផងដែរ ឯកឧត្តម ម៉ាង ស៊ី ណេត បាននាំយកអំណោយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនសមាជិកសមាគម អតីតយុទ្ធជន ទាំង ១២០នាក់ ក្នុងម្នាក់ៗទទួលបាន:

-អង្ករ ២៥គីឡូក្រាម
-មី១កេស
-ទឹកត្រី១យួរ
-ទឹកស៊ីអ៊ូរ ១យួរ និងថរិកា ៥ម៉ឺនរៀល៕

 

ផ្សាយ​:ថ្ងៃទី​២៣ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ និងជាប្រធាន​ប្រចាំខេត្តព្រះសីហនុ

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង