សា.កស.ពស្ត្រីម្នាក់ដែលហូរតាមទឹកក្នុងករណី ដែលបណ្តាលមកពីការបាក់ស្រុតផ្លូវចូលរមណីដ្ឋានក្បាលឆាយ នៅក្នុងព្រះសីហនុត្រូវបានរកឃេីញ..(មានវីដេអូ)

(ខេត្តព្រះសីហនុ)៖ យោងតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅវេលា ម៉ោង៧.៤០នាទី ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា លោកវរសេនីយ៍ឯក ព្រំ អូន មេបញ្ជាការរង ជានាយសេនាធិការ បាន ដឹកនាំកម្លាំងអន្តរាគមន៍ ចុះរុករកស្ត្រីម្នាក់ដែល បាត់ខ្លួនតាមទឹកហូរ កម្លាំងអន្តរាគមន៍របស់ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានរក ឃើញស្ត្រីដែលបាត់ខ្លួននោះមានឈ្មោះ ទ្រី ផល្លី មាន អាយុ៥៥ឆ្នាំ ប្តីឈ្មោះ ហៀង ហ៊ី អាយុ ៥៤ឆ្នាំ មានកូន៣នាក់ ស្រីពីរ ប្រុសមួយ មានទីលំនៅ បច្ចុប្បន្ន នៅភូមិ ដូនម៉ៅ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុសពជិះម៉ូតូ ម៉ាក SUZUKISMASH គ្មាន ផ្លាកលេខ ធ្វើការជាចុងភៅនៅភោជនីយដ្ឋាន មួយកន្លែង ស្ថិតនៅអូរ៣ សង្កាត់៤ ក្រុង ព្រះសីហនុ ។
សពបានរកឃើញនៅតាមទឹកហូរពីត្បូងទៅ ជើងចម្ងាយប្រហែល៣០០ម៉ែត្រពីកន្លែង បាក់ផ្លូវ រកឃើញសពស្ត្រីនោះនៅវេលា ម៉ោង ៨.៤០នាទីព្រឹក ចម្ងាយពីម៉ូត៤១ម៉ែត្រ មក សាកសព ស្ថានភាពសព ក្បាលទៅ ទិសខាងកើត ជើងទិសបែរទៅលិចសពដេកផ្អៀង សព្វកប់ដីគាបជាប់និងគល់ឈើ ចំណុច48P U S 46165.77709 ។
សូមបញ្ជាក់ថា ស.ពស្រ្តីដែលស្ល.ាប់ដោយសារទឹកហូរនេះកេីតឡេីងតាំងពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥.
ផ្សាយ:ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានបរចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)

