ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អញ្ជើញជាអធិបតីភាពក្នុង ពិធីបើកវគ្គបំប៉នជំនាញបើកបរនាវា-អូប័រ ដល់មន្ត្រីទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កោះព្រាប ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបំប៉នជំនាញបើកបរនាវា-អូប័រ ដល់មន្ត្រីទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នគន្លឹះ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កោះព្រាប ខេត្តព្រះសីហនុ។
ក្នុងពិធីនោះមានការអញ្ជេីញចូលរួមពីតំណាង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម មេបញ្ជាការរង កងទ័ពជើងទឹក ឯកឧត្តម អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ ឯកឧត្តម មេបញ្ជាការបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ឯកឧត្តម ប្រធាននាយកដ្ឋានចំណុះ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម, តំណាងមេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ, នាយកវិទ្យាស្ថានកងទ័ពជើងទឹក, តំណាងមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះសីហនុ, តំណាងមេបញ្ជាការមូលដ្ឋានកងទ័ពជើងអាកាស កងកេង រួមទាំងយោធាចារ្យ សិក្ខាកាម នាយទាហាន នាយទាហានរង ពលទាហានយ៉ាងច្រេីនកុះករ ។
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ បានគូសបញ្ជាក់ថាបើកវគ្គបំប៉នជំនាញបើកបរនាវា-អូប័រ នេះគឺមានសារ:សំខាន់បំផុតសំរាប់ នាយទាហាន ពលទាហានគ្រប់រូប ហេីយត្រូវតែខិតខំរៀនអោយចេះ រៀនអោយស្ទាត់ជំនាញ់មិនត្រូវអវត្តមាននោះទេ ។
ឯកឧត្តម ឧត្តមនាវីឯក ក៏បានថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំប្រទេស គ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាពលើផ្ទៃសមុទ្រ ក្នុងការធានាដល់ការធ្វើចរាចរនាវា លើផ្ទៃសមុទ្រ រក្សាផលប្រយោជន៍សេដ្ឋកិច្ច ធនធាន ធម្មជាតិ បរិស្ថាន ជួយសង្គ្រោះគ្រោះមហន្តរាយ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការនេសាទ ខុសច្បាប់ ការរត់ពន្ធខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការជួញដូរ មនុស្ស ចោរសមុទ្រ ប្រឆាំងអំពើភេរវកម្ម និងបទល្មើសផ្សេងៗ ដែលកើតមានឡើងលើ ផ្ទៃសមុទ្រ ។ល។
ឯកឧត្តម ឧត្តមនាវីឯក បានបន្ថែមទៀតថាចំពោះសភាពការកងទ័ពជួរមុខនៅតាមព្រំដែន មិនដឹងជាយ៉ាងណានោះទេ ព្រោះសភាពការមិនទាន់មានភាពធូរស្រាលនៅឡេីយ ដោយភាគីខាងថៃមិនព្រមសម្រប់តាមនិតីវិធីដែលយេីងចង់បាន នៅតែចិញ្ចឹមចិត្តឈ្លានពាន មិនព្រមដកទ័ព ដូច្នេះត្រូវប្រុងប្រយ័ត្នអោយបានគ្រប់ពេលវេលា សំរាប់កម្ពុជាមិនចង់ធ្វេីសង្ក្រាមជាមួយប្រទេសជិតខាងនោះទេ កម្ពុជាមិនមានសព្វាវុធទំនេីបដូចថៃទេ តែបេីគេបំពានយេីងអាចកំដរបាន ហេីយកម្ពុជាក៏មានសម្ព័ន្ធភាពរបស់យេីងផងដែរ ។
ផ្សាយ:ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)














