ឯកឧត្តម វង្ស ផាណាត បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤.

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រុងព្រះសីហនុ​ ដោយមានការអញ្ជេីញចូលរួមពីអភិបាលរង ខេត្ត-ក្រុង​នាយក​-នាយករង​រដ្ឋ​បាល​សាលាខេត្ត​ ប្រធានមន្ទីរ​ ស្ថាប័ន​កងកម្លាំង​ប្រដាប់អាវុធ និងមន្ត្រីខេត្តព្រះសីហនុជាច្រេីនរូបទៀត។

កិច្ចប្រជុំវិសាមញ្ញលើកទី៦នេះ បាននឹងកំពុងពិភាក្សាលើប្រធានបទចំនួន៣សំខាន់ៗ ទី១ ពិនិត្យកូរ៉ុម, ទី២ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំវិសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤, និងទី៣ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩)៕

 

ផ្សាយ​:២៦ ខែមិថុនា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ វាសនា(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង