រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្របសម្រួលរកការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារធ្វើចំនួន ២នាក់ នៅស្រុកព្រៃនប់.

(ខេត្តព្រះសីហនុ): កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្របសម្រួលរកការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារធ្វើចំនួន ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៖
១. ឈ្មោះ កាន់ ដែន ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត បានចូលធ្វើការជាកម្មករផ្នែកកិបក្រដាស់កាតុង នៅក្រុមហ៊ុន
ហេងដា ផេកឃីង (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានចេជាងហ្គ័រជី ឯ.ក នៅថ្ងៃទី ២១ ខែ មិថុនា ២០២៥។

២. ឈ្មោះ ភឿក សារ៉ន ភេទប្រុស អាយុ ៥៥ ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចូលសាកល្បងការងារជាកម្មករផ្នែកវេចខ្ចប់ឥដ្ឋ នៅក្រុមហ៊ុន ហ្គ្រេតសៅអូសិន អ៊ិនវេសម៉ិន ឯ.ក (ផលិតឥដ្ឋ) នៅថ្ងៃទី ២៤ មិថុនា ២០២៥ ។

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃហើយចង់រកការងារធ្វើនៅខេត្តព្រះសីហនុ សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖
១- លោក ព្រហ្ម ច័ន្ទវិចិត្រ 069 66 99 69
២- លោក ផន វុត្ថា 093 696 668
៣- លោក ម៉ាត់ រុំលី 010 234 266 (តំបន់សេដ្ឋកិច្ចពិសេស ចេ ជាំង)
៤- លោក ស៊ុន វ៉ានដា 096 483 3263
(តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ- បិតត្រាំង)
សូមបញ្ជាក់ថា៖ ខេត្តព្រះសីហនុមានការងារជាង ៦ ០០០ កន្លែង សម្រាប់ផ្តល់ជូនបងប្អូន។
ផ្សាយ:ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)