ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត អញ្ជើញចូលរួមប្រារព្ធពិធីមីទ្ទីងរំឭកខួបទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥).

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត អញ្ជើញចូលរួមប្រារព្ធពិធីមីទ្ទីងរំឭកខួបទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(២៨.០៦.១៩៥១-២៨.០៦.២០២៥) នៅសាខាមន្ទីរគណ:បក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់មួយក្រុងព្រះសីហនុ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនខេត្ត/ក្រុង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មា-ធិការគណបក្សប្រជាជនខេត្ត/ក្រុង និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តយ៉ាងច្រេីនកុះករ។

ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំ មាន គោលនយោបាយច្បាស់លាស់ ជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ និង ប្រជាជនកម្ពុជា។ គ្រប់ដំណាក់កាលលំបាក គណបក្សប្រជាជន កម្ពុជាតែងតែនៅជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងក្នុង អតីតកាលនិងបច្ចុប្បន្ន យើងបានរួមគ្នារំដោះសង្គ្រោះជីវិតប្រជា ពលចេញពីរបបវាលពិឃាត ប្រល័យពូជសាសន៍ ប៉ុល ពត, រួមគ្នា សង្គ្រោះជីវិតប្រជាពលរដ្ឋពីគ្រោះមហន្តរាយនៃជំងឺរាតត្បាតកូ វីដ-១៩ និងការរួបរួមគ្នាថែរក្សាសន្តិភាព អធិបតេយ្យភាព និង បូរណភាពរបស់កម្ពុជា។ គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្ត ការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ លើកស្ទួយកិត្យានុភាព កិត្តិយសជាតិកម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

បេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិកើតពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន បាននឹងកំពុងបន្តសកម្មភាព របស់ខ្លួនយ៉ាងសកម្មក្នុងការបម្រើជាតិ និងប្រជាជន គ្រប់ពេលវេលា គ្រប់កាលៈទេសៈ សំដៅធានាឱ្យបានការថែរក្សា សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការដាក់ចេញ គោលនយោបាយជាក់លាក់ក្នុងការនាំយកកម្ពុជា ឆ្ពោះទៅមុខ ជានិច្ច។
ផ្សាយ:ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)















