រដ្ឋបាលខេត្តពោធិ៍សាត់|ញត្តិគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តួចផ្តើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ យើងខ្ញុំ ទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាង ពេញទំហឹងចំពោះការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការស្នើរាជរដ្ឋាភិបាលសិក្សា ទិដ្ឋភាពច្បាប់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី ដកហូតសញ្ជាតិខ្មែរ ពីរាល់ជនទាំងឡាយណា ដែល ឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញ ផលប្រយោជន៍ជាតិ។

ផ្សាយ:ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)